ខេត្តសៀមរាប៖ នៅទីបំផុតតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនមន្ត្រីនគរបាលម្នាក់បណ្ដោះអាសន្ន ខណៈដែលបានប្រើហិង្សាលើអ្នកកាសែត នៅក្នុងវង់ផឹកស៊ី។
លោកអនុសេនីយ៍ឯក សៀក សោភា នាយការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី១០ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង ០០នាទី ចំណុចប៉ុស្តិ៍យាមតំបន់អភិវឌ្ឈន៍ពាក់ស្នែង ស្ថិតក្នុងភូមិពាក់ស្នែងថ្មីឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប មានករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលបង្កឡើងដោយឈ្មោៈ ញ៉ែម ខឿន ភេទប្រុសអាយុ៣៥ឆ្នាំមានមុខរបរជាមន្ត្រីនគរបាលវរៈ៧៩៣ជន ជាតិខ្មែររស់នៅតំបន់អភិវឌ្ឈន៍ពាក់ស្នែង ភូមិពាក់ស្នែង ឃុំពាក់ស្នែងស្រុកអង្គរធំខេត្តសៀមរាប ដោយជនបង្កខាងលើបានយកអាវុធ(កាំបិតហាន់សាច់ប្រវ៉ែង៣០សង់ទីម៉ែត្រ យកទៅកាប់ជនរងគ្រោះឈ្មោះ មុំ ខាន់ដា ភេទប្រុសអាយុ ៣៥ ឆ្នាំជនជាតិខ្មែរមុខរបរជាប្រធានសារព័ត៌មាន «កំពង់សោមប៉ុស្តិ៍» រស់នៅភូមិផ្សារកណ្តាល ឃុំផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីអាវុធហត្ថបន្តទៀតថា ជនសង្ស័យបានកាប់ទៅលើជនរងគ្រោះចំនួន០១កាំបិទត្រូវចំ ក្បាលផ្នែកខាងមុខលើថ្ងាសខាងឆ្វេងរយះហូឈាម និងត្រូវដើមដៃខាងឆ្វេង។ក្រោយពីកើតហេតុជនបង្កបានគេចខ្លួន។ មន្ត្រីអាវុធហត្ថបន្ថែមទៀតថា ក្រោយពេលកើតហេតុជនរងគ្រោះខាងលើបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថស្រុកអង្គរធំ រួចក៏ស្រាវជ្រាវបានលេខទូរស័ព្ទតេតាមលេខទូរសព្ទហៅជនសង្ស័យមកមូលដ្ឋានយកមកសួនាំ។
ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រិតនៅអំពើដូចខាងលើពិតប្រាកដមែន ដោយមូលហេតុ ដោយជនសង្ស័យខឹងនិងជនរងគ្រោះប្រើពាក្យសំដីមើលងាយខ្លួនហើយក៏មានទំនាស់ពាក្យសំដីនិងគ្នាដោយខ្លួនហាមទៅជនរងគ្រោះកុំអោយមើលងាយខ្លួនតែជនរងគ្រោះមិនស្តាប់នៅតែបន្ត ទើបខ្លួនបានយកកាំបិតនៅក្បែរខ្លួនកាប់ទៅលើជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យព្រហទណ្ឌអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធីបញ្ចូនទៅសាលាដំបូងខេត្ត។ហើយនៅរសៀលថ្ងៃទី១៣ ខែសីហាឆ្នាំ ២០២៣ នេះតុលាការខេត្តសៀមរាប សម្រេចឲ្យឃុំខ្លួនមន្ត្រីនគរបាលខាងលើដាក់ពន្ធនាគារជាបណ្ដោះអាសន្ន៕AFN