Thursday, November 28, 2024
Header Banner

អ្នកភូមិដំណាក់ចង្អើរ នាំគ្នាសម្រុកទៅដងប្រេង ខណៈរថភ្លើងដឹកប្រេង ធ្លាក់ផ្លូវធ្លាយស៊ីទែន!

ខេត្តកែប ៖អ្នកភូមិដំណាក់ចង្អើរ រាប់រយនាក់នាំគ្នាសម្រុកទៅដងប្រេង នៅចំណុចក្បែរផ្លូវដែករថភ្លើង ខណៈពេលដែលខ្សែរថភ្លើងដឹកប្រេងចេញពីខេត្តព្រះសីហនុ ឆ្ពោះមកក្រុងភ្នំពេញធ្លាក់ផ្លូវ ធ្លាយស៊ីទែនប្រេងចំនួន២ទូរ នៅវេលាម៉ោង៥ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។

ខ្សែរថភ្លើងដឹកប្រេងចេញពីខេត្តព្រះសីហនុ ឆ្ពោះមកក្រុងភ្នំពេញ លុះធ្វើដំណើរមកដល់ចំណុចចន្លោះគីឡូលេខ១៤៩-១៤៨ រថភ្លើងនោះក៏ដាច់ទូស៊ីទែនប្រេង បណ្ដាលឱ្យទង្គិចគ្នា ហើយធ្លាយស៊ីទែនប្រេងចំនួន២ទូ និងធ្លាក់កង់រថភ្លើងមួយផ្ទាំង បណ្ដាលឱ្យខ្ទាតចេញពីផ្លូវដែក និងបំណែករថភ្លើងជ្រុះរាយប៉ាយទៀតផង។

ដោយឡែកប្រេងដែលហូរចេញពីស៊ីទែនប្រេងនោះ មានចម្ងាយ២០០ម៉ែត្រ ធ្វើឱ្យរថភ្លើងរត់ទៅមុខលែងរួចតែម្ដង។

ទូរថភ្លើងចំនួន៤៧ទូ ត្រូវបានកាត់យកទៅរក្សាទុកនៅស្ថានីយកំពត និងយកទៅភ្នំពេញវិញហើយ។

លោក ផូយ ប៊ុនធី ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកែប ក៏បាននិយាយដែរថា គ្រោះថ្នាក់រថភ្លើងដឹកប្រេងនេះ មិនបណ្ដាលអោយអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្វីដែលបាត់បង់នោះ គឺប្រេងរបស់រដ្ឋតែប៉ុណ្ណោះ៕M.C

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម