Thursday, November 28, 2024
Header Banner

មហាជនសាទរទៅនឹងចំណាត់ការរបស់អាជ្ញាធរស្រុកសូទ្រនិគម ដែលបានចុះធ្វើកិច្ចសន្យាឲ្យអ្នកពាក់ព័ន្ធឈប់រានព្រៃលិចទឹកតទៅទៀត!

ខេត្តសៀមរាប៖ សេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីសារព័ត៌មានក្នុងស្រុកនិងទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋករណីទន្ទ្រាននិងឈូសឆាយដីព្រៃលិចទឹកនៅឃុំកំពង់ឃ្លាំង រួចមកនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចតំបន់ព្រៃលិចទឹក ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រុមការងារជំនាញ សហការជាមួយកម្លាំងអាជ្ញាធរភូមិឃុំ និងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាការពារ បានចុះពិនិត្យទីតាំងជាក់ស្ដែង វាស់វែង និង ហៅអ្នកពាក់ពន្ធ័មកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរួចរាល់ហើយ។

ពាក់ព័ន្ធនឹងករណីនេះដែរមហាជននិងពលរដ្ឋបានសំដែងការត្រេកអរយ៉ាងខ្លាំង ខណៈអាជ្ញាធរពាក់ព័ន្ធនៃស្រុកសូទ្រនិគម បានចុះទៅធ្វើកិច្ចសន្យាហាមឃាត់អ្នកពាក់ព័ន្ធក្នុងការឈូសឆាយព្រៃលិចទឹកឲ្យបញ្ឈប់សកម្មភាពរានព្រៃដោយខុសច្បាប់តទៅទៀត៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម