Thursday, November 28, 2024
Header Banner

មិនគួរឡើយ…ឧត្តមសេនីយ៍ទោ ម្នាក់មានវិបត្តិក្នុងគ្រួសារសម្រេចបា.ញ់សម្លាប់ខ្លួនឯង!

ភ្នំពេញ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ព្រោះតែវិបត្តិគ្រួសារធ្វើឲ្យអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌម្នាក់ បានសម្រេចចិត្តបាញ់សម្លាប់ខ្លួននៅក្នុងផ្ទះបន្ទប់ឡៅតឿ បង្កការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ២៩ ផ្លូវម្លិះ ក្នុងបុរីអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សពរងគ្រោះមានឈ្មោះ អ៊ីវ រិទ្ធ ភេទប្រុសអាយុ៥០ឆ្នាំ មុខមុខរបរជានគរបាល មានឋានន្តរសក្ដិ ឧត្ដមសេនីយ៍ទោ តួនាទីអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្នាក់នៅផ្ទះកេីតហេតុខាងលើ ។

ប្រភពពត៌មានពីកូនស្រី បានប្រាប់សមត្ថកិច្ចអោយដឹងថា មុនកេីតហេតុ ជនរងគ្រោះនិងប្រពន្ធបានចេញទៅកម្មវិធី នៅខាងក្រៅរៀងៗខ្លួន ពេលត្រលប់មកផ្ទះវិញ ពួកគាត់បានទាស់សម្តីគ្នាតិចតួច ហើយប្រពន្ធបានដេីរចូលទៅក្នុងផ្ទះមុន បន្ទាប់មកជនរងគ្រោះបានដេីរចូលទៅបន្ទប់កូនស្រីជាន់ឡៅតឿ រួចក៍បាញ់សម្លាប់ខ្លួនឯងតែម្តង។

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះ បានគំរាមសម្លាប់ខ្លួន ជាច្រើនលេីកច្រើនសារមកហើយ អោយតែឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ។ បន្ទាប់ពីកេីតសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញ ចុះមកត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ និងនិងពិនិត្យលេីសពរងគ្រោះ ឃេីញមានស្នាមគ្រាប់កាំភ្លើង ត្រង់ក្បាលចំហៀងខាងស្តាំ នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃេីញ កាំភ្លើងខ្លីមួយដេីម និងនិងសំបកគ្រាប់ ១ ។

យោងតាមការត្រួតពិនិត្យ ពីនគរបាល បច្ចេកទេសនិងវិទ្យាសាស្ត្រ និង មានមានការត្រួតពិនិត្យពីគ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ បានសន្និដ្ធាន សពពិតជាស្លាប់ដោយសារប្រេីកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនពិតពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ M.C

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម