ខេត្តព្រៃវែង៖កម្លាំងក្រុមឯកទេសមុជទឹក និងកងប្រតិបត្តិការរុករកសង្គ្រោះគ្រោះមហន្តរាយលេខ៩១១ចំនួន១៥នាក់ ដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ុ សំណាង មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានទ័ពពិសេស រួមសហការជាមួយក្រុមការងារស៊ីម៉ាក(CMAC) បានចុះយកគ្រាប់យុទ្ធភណ្ឌ នៅចំណុចភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង រយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានចុះយកបានប្រភេទគ្រាប់155mm.105mm .DKZ75mm .MT81m .MT60 mm និងគ្រាប់បែក ដែលសរុបចំនួន ៤៦១គ្រាប់ សំបកគ្រាប់ចំនួន២៩សំបក និងបំណែកដែក ទម្ងន់២៦០ គីឡូក្រាម។
ពាក់ព័ន្ធនឹងករណីនេះដែរមហាជនសាទរទៅនឹងចំណាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានចុះយកគ្រាប់មីន ជាច្រើនគ្រាប់ ដើម្បីបង្ការគ្រោះថ្នាក់ដល់ពលរដ្ឋ៕AFN