Thursday, November 28, 2024
Header Banner

កសិករខេត្តបន្ទាយមានជ័យ ងាកមកចិញ្ចឹមគោដោយខ្លួនឯងនិងបង្វះពីគេទទួលបានផលល្អគូរសម…

ខេត្តបន្ទាយមានជ័យ៖កសិករស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ងាកមកប្រកបរបរចិញ្ចឹមគោដោយខ្លួនឯងនិងបង្វះពីគេទទួលបានផលល្អគូរសម ទោះបីតម្លៃគោសព្វថ្ងៃធ្លាក់ចុះបន្តិចបន្តួចយ៉ាងណាក្តី។

លោកសុិន ខេ កសិករចិញ្ចឹមសត្វគោនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានអោយដឹងថា រូបលោកបានប្រកបរបស់ចិញ្ចឹមគោជាង១០ឆ្នាំហើយដោយការចិញ្ចឹមនេះមានគោជាង៥០ក្បាលគឺចិញ្ចឹមដោយខ្លួនឯងផងនិងបង្វះជាមួយគេផង ដោយបានផលចែកគ្នាតាមរយះការលក់កូនគោដែលធំតៗគ្នា។

លោកបន្តថា មូលហេតុដែលអះអាងថាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ការចិញ្ចឹមសត្វគោនៅពេលដែលតំលៃសត្វគោរចុះថោកនោះដោយសារតែការចិញ្ចឹមសត្វគោរបស់គាត់ក៏ដូចអ្នកចិញ្ចឹមដទៃគឺចិញ្ចឹមតាមបែបធម្មជាតិប្រលែងអោយសុីចំណីអាហារតាមវាលស្រែឬព្រៃដែលមានស្មៅដោយមិនចិញ្ចឹមជាលក្ខណៈកសិដ្ឋានត្រូវចំណាយលើការទិញចំណីអាហាតនោះទេ។

ម្យ៉ាងទៀតនៅពេលដែលសត្វគោចុះថ្លៃគឺកសិករមិនទាន់លក់នោះទេ។ ការចិញ្ចឹមគោបែបបង្វះគឺរូបលោកមិនចំណាយទុនទិញសត្វគោនោះទេគឺអ្នកដែលបង្វះជាមួយលោកជាអ្នកទិញ ។

លោកហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យ បានអោយដឹងថា ចំពោះសត្វគោ.ក្របីដែលពលរដ្ឋចិញ្ចឹមទូទាំងខេត្តមានសរុបចំនួន១៤មុឺនក្បាលក្នុងនោះក្របី១មុឺន៦ពាន់ក្បាល។

ការចិញ្ចឹមគោ.ក្របីមានការកើនឡើង (២០០០ក្បាល) ទាំងជាលក្ខណះគ្រួសារ និងលក្ខណះពាណិជ្ចកម្មបើធៀបឆ្នាំ២០២២។ ដោយឡែកបើតម្លៃគោរស់វិញពី១មុឺនទៅ១មុឺន២ពាន់រៀលក្នុងមួយគីឡូក្រាម។

លោកបានបន្តអោយដឹងទៀតថា ដោយបានការណែនាំជាប្រចាំពីលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ជំនាញការិយាល័យបសុពេទ្យ តែងធ្វើការយកចិត្តទុកដាក់លើការតាមដានសុខភាពសត្វនៅតាមមូដ្ឋាន ក្នងនោះផ្សព្វផ្សាយអត្ថប្រយោជន៍នៃប្រើប្រាស់វ៉ាក់សាំងដូចជា អ៊ុតក្តាម សារទឹកដល់អ្នកចិញ្ចឹមសត្វពាហណះក្នុងខេត្ត។.លើសពីនេះទៅទៀតផ្តោតលើចំណីដែលមានទាំងបរិមាណនិងគុណភាពគឺដាំស្មៅចំណីសត្វ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម