Thursday, November 28, 2024
Header Banner

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្តេជ្ញាបន្តជួយគាំទ្រដល់ការអភិវឌ្ឍ ខេត្តសៀមរាប តាមរយៈវិស័យទេសចរណ៍!

ខេត្តសៀមរាប៖នៅក្នុងដំណើរបំពេញបេសកកម្ម លើទឹកដីខេត្តសៀមរាប ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួសម និង បានថ្លែងអំណរគុណចំពោះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តស្តីទី នៅសាលាខេត្តសៀមរាប នាថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ និង បានប្តេជ្ញាបន្តជួយគាំទ្រដល់ការអភិវឌ្ឍខេត្តសៀមរាប តាមរយៈវិស័យ ទេសចរណ៍ ជាពិសេសគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការនាៗ ឲ្យកាន់តែប្រសើរឡើងថែមទៀត ។

ក្នុងពិធីជួបសម្តែងការគួសមនោះដែរ ដោយមានការអញ្ជេីញចូលរួមពីលោក នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និង សហប្រតិបត្តិការអន្តរជាតិ លោក នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធនាៗផងដែរ ។

ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ ចំពោះវត្តមាន ឯកឧត្តមPatrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកបំពេញបេសកកម្ម លើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ។

លោក បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចប្រជាជនអាមេរិក ដែលបាន និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ ដល់ប្រទេសចកម្ពុជា ក៏ដូចជាខេត្តសៀមរាប ផ្ទាល់លើវិស័យមួយចំនួនដូចជា វិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ និងការជួសជុលប្រាង្គប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ ។នៅក្នុងជំនួបជាមួយឯកឧត្តមអភិបាលខេត្តស្តីទី បានបញ្ជាក់ផងដែរ អំពីផលប៉ះពាល់ ដោយសារ Covid-19 ហេីយខេត្តក៏មានផែនការស្តារ និងអភិវឌ្ឍ ខេត្តសៀមរាប ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ការសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ការកសាងអាកាសយានដ្ឋានថ្មី ផែនការអភិវឌ្ឍ វិស័យកសិកម្ម និងទេសចរណ៍ជាដើម ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម