ខេត្តរតនគិរី៖សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីពេលថ្មីៗនេះម្ចាស់ទីតាំងជីករ៉ែត្បូងម្នាក់បានចោទ មន្ត្រីនៅមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី មួយក្រុម ថាបានយកលុយពីខ្លួនចំនួន២០០០ដុល្លារ ជាថ្នូរនិងការអនុញាតឲ្យដាក់កម្មករចុះជីក រុករក រ៉ែត្បូងមិនស្របច្បាប់ដើម្បីលក់ធ្វើអាជីវកម្ម។ ប៉ុន្ដែមិនទាន់ដាច់ខែផងបែរជាមន្ត្រីរ៉ែមួយក្រុមនាំគ្នាចុះទៅបង្ក្រាបយកសម្ភារ:និងយកឧបករណ៍ជីករ៉ែ ដុតកម្ទេចចោល។
ករណីនោះត្រូវបានប្រធានមន្ទីររ៉ែនិងថាមពលខេត្តរតនគិរីច្រានចោលថាមិនបានជាប់ពាក់ព័ន្ធក្នុងរឿងយកលុយ២០០០ដុល្លារនោះទេ បើមន្ត្រីណាបានយកមន្ត្រីនោះទទួលខុសត្រូវនៅចំពោះមុខច្បាប់ដោយខ្លួនឯង។
គួររំលឹកថាកាលពីដើមខែសីហាឆ្នាំ២០២៣ មន្ត្រីរ៉ែនិងថាមពលខេត្តរតនគិរី មួយក្រុមបានចុះទៅបង្ក្រាបទីតាំងជីករ៉ែត្បូងខុសច្បាប់ចំនួន៣កន្លែង នៅចំណុចក្បែភ្នំដាងនិងចម្ការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិ១ ឃុំឡាមុិញ ស្រុកបរកែវខេត្តរតនគិរី។
មន្ត្រីរ៉ែដែលបានធ្វើកាចុះបង្ក្រាបអ្នកជីកត្បូងខុសច្បាប់នោះបានបង្រ្កាបជាបន្ដបន្ទាប់ គឺទីតាំងទី១និងទី២ពុំមានប្រតិកម្មអ្វីពីមេខ្យល់ឬម្ចាស់ទីតាំងជីករ៉ែត្បូងនោះទេ ហើយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ មន្ត្រីនោះបានបន្ដបង្រ្កាបកន្លែងផ្សេង គឺទីតាំងទី៣ បានប៉ះចំម្ចាស់ទីតាំងម្នាក់ឈ្មោះ សី នៅស្រុកបរកែវដែលបានដាក់កម្លាំងកម្មករមួយក្រុមឲ្យចុះជីកយករ៉ែត្បូងដើម្បីលក់ឲ្យខ្លួន។
ខណ:ពេលនោះ ឈ្មោះ សី បានប្រតិកម្មជាមួយមន្ត្រីរ៉ែ ដែលបានចុះទៅដល់ទីតាំងរបស់ខ្លួន ដោយបើកកកាយថាមន្ត្រីជំនាញនោះបានទទួលលុយចំនួន២០០០ដុល្លារពីខ្លួននិងបានចុះទៅណែនាំកំណត់ឲ្យជីកដីយករ៉ែនៅតំបន់នោះ ហេតុអ្វីមិនទាន់ដល់ខែផងមិចក៏ចុះទៅចាប់យករហាត់រវៃអាចម៌ដី របស់កម្មករយកទៅដុតចោល ចំណែកគេជីករ៉ែត្បូងនៅចម្ការចន្ទីក្បែនោះដែរ ម្ដេចមិនទៅចាប់គេផង បែរជាមកចាប់តែរបស់គាត់ម្នាក់ ?។
កាចោទប្រកាន់ដូចខាងលើនោះ លោកអ៊ុង ហួរ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២១ ខែសីហានេះ លោកបានប្រាប់ឲ្យដឹងថា រឿងយកលុយចំនួន២០០០ដុល្លារនោះលោកពុំបានដឹងទេករណីនេះ បើមានមន្ត្រីណាបានយកលុយពីម្ចាស់ទីតាំងនោះមែន មន្ត្រីនោះត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់។
ប្រធានមន្ទីររ៉ែ បានបញ្ជាក់ថា នៅខេត្តរតនគិរីបច្ចុប្បន្នអ្នកដែលមានច្បាប់អនុញាតិពីក្រសួងរ៉ែនិងថាមពលឲ្យធ្វើអាជីវកម្មរ៉ែត្បូងនៅថ្ងៃខាងមុខ មានតែម្នាក់ទេគឺឧកញ្ញ៉ាចិនសំណាង។ ក្រៅពីនេះទោះបីអ្នកជីករ៉ែត្បូងជាលក្ខណ:ទ្រង់ទ្រាយណា ក៏ច្បាប់មិនអនុញាតដែរ ហើយថ្មីៗនេះលោកបានចាត់មន្រ្តីឲ្យចុះទៅបិទទីតាំងជីករ៉ែខុសច្បាប់ទាំងអស់ នៅរតនគិរី និងបានឲ្យម្ចាស់ទីតាំងចំនួន៣នាក់ឲ្យចូលខ្លួនមកធ្វើកិច្ចសន្សា បើមិនរៀងចាល លោកនិងវិន័យតាមមាត្រាទី៣៥នៃច្បាប់ស្ដីពីកាគ្រប់គ្រងនិងកាធ្វើអាជីវកម្មរ៉ែឬតម្រូវឲ្យបង់ប្រាក់ជាប្រចាំក្នុងមួយថ្ងៃចំនួន១៥០,០០០០រៀល៕ដោយ៖សាវ័ន្ត