Thursday, November 28, 2024
Header Banner

ជនជាតិចិន និងជនជាតិវៀតណាម ផ្ទុះជម្លោះរហូតបង្កហិង្សា នៅក្រុងព្រះសីហនុ ត្រូវកម្លាំងនគរបាលចាប់ខ្លួនសរុប១៥នាក់រួមនឹងអាវុធ១ដើម!

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីយប់រំលងអធ្រាតថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានថា មានករណីហិង្សាមួយបានកើតឡើងរវាងជនជាតិវៀតណាម និងជនជាតិចិន២ក្រុម ស្ថិតនៅមុខអាគារកាស៊ីណូ វ៉ាង ឆាវ ជាប់សាលាបឋមសិក្សាកម្មករ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយពីទទួលដំណឹងភ្លាមការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់ បានចុះទីតាំងកើតហេតុខាងលើ និងដោយមានការសម្រសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើស្រាវជ្រាវ ឆែកឆេរនៅក្នុងអាគារកាស៊ីណូខាងលើ ឃាត់ខ្លួនបានមនុស្សចំនួន១៣នាក់ ពាក់ព័ន្ធករណីហិង្សា (វាយ គ្នាទៅវិញទៅមក)។

កំឡុងពេលចុះឆែកឆេរ កម្លាំងជំនាញបានរកឃើញ ជនសង្ស័យចំនួន២នាក់បន្ថែមទៀត ដែលកំពុងស្នាក់នៅក្នុងបន្ទប់លេខ 8515 នៃអាគារខាងលើ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយខុសច្បាប់ (អាវុធខ្លីម៉ាក K54 ចំនួន១ដើម បង់១ គ្រាប់៤គ្រាប់ និងកាំបិតចំនួន៣ដើម)។

បច្ចុប្បន្នកម្លាំងជំនាញបានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង១៥នាក់ រួមទាំងវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕M.C

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម