Thursday, November 28, 2024
Header Banner

រថយន្តដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យកម្មការិនីរោងចក្រចំនួន៦នាក់ ក្នុងស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង៖ កម្មការិនីចំនួន៦នាក់ បានរងរបួសធ្ងន់ធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង ៦៖១៩នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥៨ និង៥៩ ស្ថិតនៅក្នុងភូមិអូរូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច បានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហីណូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-2974 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្នុងដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវជាតិលេខ៥លើគន្លងផ្លូវផ្នែកខាងកើត លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងប្ដូរកន្លងផ្លូវផ្នែកខាងលិច ដើម្បីត្រឡប់ក្រោយវិញ ក៏ស្រាប់តែត្រូវរថយន្ត ១គ្រឿងទៀតម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-1535 បើកបរដោយបុរសឈ្មោះ អ៊ូ ណេង អាយុ៦២ឆ្នាំ ដឹកកម្មករចំនួន៦៨នាក់ (ប្រុសម្នាក់) ក្នុងដំណើរពីជើងទៅត្បូងតាមគន្លងផ្លូវផ្នែកខាងលិច ក៏បានបុកនិងរថយន្តម៉ាក Hino យ៉ាងពេញទំហឹងតែម្ដង។ជាមួយគ្នានេះ ក៏បានជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀត ម៉ាក toyota prius ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BT-1706 បើកបរដោយឈ្មោះ ង៉ែត សាវ៉េត អាយុ៣៣ឆ្នាំ ក្នុងដំណើរស្របទិសគ្នា នៅក្នុងហេតុការណ៍នោះបណ្ដាលឱ្យរងរបួសកម្មករចំនួន ៦នាក់ (ធ្ងន់ម្នាក់) ខូចខាតរថយន្តទាំង ៣គ្រឿង។ ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅគ្លីនិកឯកជនឈ្មោះ គ្លិនិគ (តែវណ្ណា) ក្នុងស្រុកកំពុងតែឡាច។ជុំវិញករណីខាងលើនេះ សមត្ថកិច្ចនគរបាលសន្និដ្ឋានថា គឺបណ្តាលមកពីអ្នកបើកបររថយន្តម៉ាក់ហ៊ីណូ បើកប្ដូរកន្លងផ្លូវមិនប្រយ័ត្នទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះ ហើយបានគេចខ្លួនបាត់។ ក្រោយពេលកើតហេតុរថយន្តទាំង ៣គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕M.C

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម