Friday, September 12, 2025
Header Banner

ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកភ្លៀងដែលជនលិចតាមដងផ្លូវមួយចំនួនឲ្យមានភាពប្រសើរឡើងវិញ

ខេត្តសៀមរាប៖នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពទឹកភ្លៀង ដែលជន់លិច លើដងផ្លូវមួយចំនួន និងបានបើកទ្វារទឹក ដើម្បីបង្ហូរទឹកភ្លៀង ចេញពីស្ទឹងសៀមរាប ទៅប៉ែកខាងក្រោម អោយបានលឿន។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ ឱ្យរដ្ឋបាលក្រុង និងមន្ទីរជំនាញ ធ្វើការសម្របសម្រួល ជាមួយ ក្រុមការងារ ដែលកំពុងអនុវត្ត គម្រោងស្តារស្ទឹងសៀមរាប ជំហាន២ មុននឹងបើកបង្ហូរ ជៀសវាងមានផលប៉ះពាល់គម្រោងដែលកំពុងអនុវត្តផងដែរ។

សូមជម្រាបជូនថា ចាប់តាំងពីរសៀល រហូតដល់ព្រលប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងក្រុងសៀមរាប មានភ្លៀងធំធ្លាក់មកជាច្រើនម៉ោង លើសពីកំរិត៨០ មីលីម៉ែត្រ បានបណ្តាលឱ្យ មានការជន់លិច លើដងផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រក្រុងសៀមរាប រំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ប៉ុន្តែបន្ទាប់ពីមានការអន្តរាគមន៍ បើកទ្វារទឹកបង្ហូរទឹកភ្លៀងចេញពីស្ទឹងសៀមរាប និងភ្លៀងបានរាំង ទឹកដែលជន់លិចលើដងផ្លូវ បានស្រកស្ទើរតែទាំងស្រុងវិញហើយ ៕AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម