Wednesday, November 27, 2024
Header Banner

ពលរដ្ឋរស់នៅភូមិភ្នំ សង្កាត់យក្ខឡោម អញ្ជើញទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីមន្ទីរសុរិយោដីខេត្ត

ខេត្តរតនគិរី៖នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង។

លោក ទឹម មន្នីរ័ត្ន អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បានឲ្យដឹងថា កន្លងមកមន្ទីរបានចេញប័ណ្ណជូនប្រជាពលរដ្ឋចំនួន ២៤ភូមិ ស្មើនឹងចំនួន ១៧,១០៩  វិញ្ញាបនបត្រ ក្នុងនោះក្រុងបានលុងចំនួន ១៥ភូមិ ស្រុកអូរយ៉ាដាវ ៤ភូមិ និងស្រុកអូរជុំ ចំនួន ៥ភូមិ ហើយនៅក្នុងឱកាសនេះនឹងបន្តចែកប័ណ្ណចំនួន ១ភូមិបន្ថែមទៀត គឺភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ចំនួន ៥៧៤ វិញ្ញាបត្រ ត្រៀមនឹងចែកប័ណ្ណចំនួន ២ភូមិ បន្ថែមទៀត គឺភូមិក្រូច និងភូមិអូម ឃុំឯកភាព ស្រុកអូរជុំ ចំនួន ៥៧៣ វិញ្ញាបនបត្រ។

លោក ខ័ណ្ឌ ចំណាន បានចាត់ទុកប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាឯសារមួយសំខាន់ និងជាឯកសារតំណាងឲ្យទ្រព្យសម្បត្តិ ជាឯកសារតំណាងឲ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខ របស់កម្មសិទ្ធិលើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់។

លោកអភិបាលរងខេត្តបន្តថា ដីធ្លីដែលពុកម៉ែបងប្អូនបានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានប័ណ្ណកម្មសិទ្ធិនេះ គឺបានបំពេញលក្ខណ្ឌគ្រឹះដ៏រឹងមាំ ដែលធានាដោយរដ្ឋ និងការពារដោយច្បាប់ ហើយក៏ជាលក្ខខណ្ឌសំខាន់សម្រាប់ការប្រើប្រាស់ប័ណ្ណនេះ។ដូច្នេះការចុះបញ្ជីដីធ្លី គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដី និងធនធានធម្មជាតិ ដែលនឹងជំរុញការប្រើប្រាស់ដីធ្លី ឲ្យអស់សក្ដានុពល ហើយកត្តានេះពិតជាបានបញ្ចប់ ជម្លោះ និងវិវាទដីធ្លី ជាពិសេសការកាត់បន្ថយ ភាពក្រីក្រដែលជាគោលនយោបាយ ជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា៕ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម