Wednesday, November 27, 2024
Header Banner

ល្បីទៀតហើយ កាស៊ីណូ ថប ដាយអ៊ីម៉ិន ភ្នំដិន បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងរំភើយផ្ទុយពីច្បាប់ស្ដីពីភូមិឃុំមានសុវត្ថិភាព!

ភ្នំពេញ៖ល្បីទៀតហើយ ម្ចាស់(ថប ដាយអីមុិន កាស៊ីណូ)ភ្នំដិន មួយកន្លែងស្ថិតក្នុង ឃុំទន្លាប់ ស្រុកគីរីវង្ស ខេត្តតាកែវ បានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងអនាធិបតេយ្យ ផ្គើននិងបទបញ្ជា របស់រាជរដ្ឋាភិបាល ស្ដីពីភូមិឃុំមានសុវត្ថិភាព។

នៅពេលថ្មីៗនេះម្ចាស់ទីតាំងកាស៊ីណូ ខាងលើបានចេញលិខិតមួយច្បាប់ថាបានឧបត្ថម្ភ ដល់អ្នកសារព័ត៌មាន អស់លទ្ធភាពហើយ។ សូមបញ្ជាក់ផងដែរថា សារព័ត៌មាន Angkor flash news យើងខ្ញុំមិនដែលបានទៅពាក់ព័ន្ធជាមួយនឹងបទល្មើសនៅក្នុងកាស៊ីណូខាងលើនោះទេ។

មហាជនស្នើឱ្យអាជ្ញាធរពាក់ព័ន្ធនៅតំបន់ខាងលើ មានវិធានការផ្លូវច្បាប់ឲ្យបានតឹងតែងដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម