Wednesday, November 27, 2024
Header Banner

ឯកឧត្ដម ឌិត ទីណា ណែនាំដល់កសិករត្រូវជ្រេីសរេីសប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ ដូចជាសែនក្រអូប និងផ្ការំដួល!

ខេត្តបន្ទាយមានជ័យ ៖កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រតិភូអមដំណេីរ ក្នុងឧកាសចុះជួបសំណេះសំណាលនិងមេីលការប្រមូលផលស្រូវរបស់កសិករ ក្នុងភូមិសាស្រ្តស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំដល់កសិករត្រូវជ្រេីសរេីសប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ ដូចជាសែនក្រអូប និងផ្ការំដួល។

ការអញ្ចើញនេះក៍មានការចូលរួមពីលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រធានមន្ទីកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថាការជ្រេីសរេីសប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ ដូចជាសែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ ដេីម្បីទទួលបានទន្និផលខ្ពស់ និងមានតម្រូវការទីផ្សារ។ ឯកឧត្តមបានបញ្ជាក់ថា ការជ្រើសរើសពូជស្រូវសុទ្ធ ដូចជាសែនក្រអូប និងផ្ការំដួល គឺជួយដល់កសិករ ទទួលបានទន្និផលនិងបង្កើនផលចំណេញសម្រាប់កសិករ មួយវិញទៀតវាក៏មានតម្រូវទីផ្សារនិងមានតម្លៃល្អផងដែរ។

ក្រៅពីការចុះពិនិត្យមេីលការបង្កបង្កេីនផលស្រូវរបស់កសិករ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានចុះពិនិត្យមេីលស្ថានភាពភូមិសាស្រ្តនៅតាមបន្ទាត់ព្រំដែន ដោយឯកឧត្តម រួមនឹងប្រតិភូអមដំណេីរការចុះពិនិត្យមេីលនៅតាមបន្ទាត់ព្រំដែនផ្តោតសំខាន់លេីប៉ូលសេដ្ឋកិច្ចទី៤ រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តបៃលិន ពិនិត្យមេីលយុទ្ធសាស្រ្តនៃការនាំចេញ-ចូលតាមព្រំដែន ពិសេសផ្តោសំខាន់ លេីផលិតផលកសិកម្មដែលកសិករផលិតបាន ដេីម្បីធ្វេីការនាំចេញទៅក្រៅប្រទេស។

យោងតាមរបាយការណ៍របស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០២៣ ការងារដាំដុះដំណាំកសិកម្ម ដំណាំស្រូវរដូវវស្សា ផែនការដាំដុះ ២៥២ ៣២០ ហិកតា, ភ្ជួររាស់បានសរុប ២៥៥ ៣៤១ ហិកតា, ដាំដុះសរុប ២៥២ ១៦៣៦ ហិកតា, ការប្រមូលផលស្រូវសរុប ២២៦៧៤៥ហិកតា ស្មើនឹង១០០% នៃផែនការបរិមាណ ផលសរុប៧៦៨៧២៥តោន។ ដោយឡែកដំណាំស្រូវដូវប្រាំង ផែនការដាំដុះមានចំនួន២២ ០០០ ហិតតា, ភ្ជួររាស់បានសរុប ៥២ ៣៩៩ ហិកតា។ ដាំដុះសរុប ៥២ ៣៩៩ហិកតា ស្មើនឹង ២៣៨,១៨ភាគរយនៃផែនការ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម