ភ្នំពេញ៖យោងតាមរបាយការណ៍របស់មន្ត្រីជំនាញបានឲ្យដឹងថា នៅថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៣ អនុលោមតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ សាខា ក.ប.ប. ខេត្តកំពង់ចាម តាកែវ កណ្តាល កំពត ស្វាយរៀង ស្ទឹងត្រែង និងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ដែលទទួលបាននីតិសម្បទាជានគរបានយុត្តិធម៌ស្របតាមច្បាប់ បានចុះអនុវត្តភារកិច្ចបង្រ្កាបបទល្មើសក្នុងវិស័យប្រេងឥន្ធនៈ។
ក្នុងបេសកកម្មនេះ មន្ត្រីជំនាញរកឃើញភាពមិនអនុលោមផ្នែកបរិមាណ លើដេប៉ូប្រេងឥន្ធនៈចំនួន៦ ក្នុងចំណោមស្ថានីយ ដេប៉ូចំនួន៣៦ ដែលបានត្រួតពិនិត្យ។ ចំពោះម្ចាស់ដេប៉ូប្រេងឥន្ធនៈ ដែលបានរកឃើញភាពមិនអនុលោម ត្រូវបានមន្ត្រីជំនាញបន្តវិធានការ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕AFN