Wednesday, November 27, 2024
Header Banner

សូមកោតសរសើរនូវទឹកចិត្តដ៏ល្អរបស់អាជ្ញាធរសង្កាត់សាលាកំរើក ដែលស្វែងរកឃើញស្ត្រីមេម៉ាយដើររើសអេតចាយចិញ្ចឹមកូន៥នាក់ ព្រមទាំងផ្ដល់ស្បៀងមួយចំនួនថែមទៀត…

ខេត្តសៀមរាប៖បន្ទាប់ពីសារព័ត៌មាន Angkor flash news បានចុះផ្សាយនៅព្រឹកថ្ងៃទី ១៥ខែកញ្ញា ពី«ស្ត្រីមេម៉ាយកូន៥រកស៊ីរើសអេតចាយដើម្បីចិញ្ចឹមកូន»ត្រូវបានថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុងសៀមរាប ចាត់ឱ្យ លោកស្រីនួន គឹមសួរ ចៅសង្កាត់រងទី១នៃសង្កាត់សាលាកំរើក ស្វែងរកស្ត្រីមេម៉ាយកូន៥នាក់ ដែលដើររើសអេតចាយខាងលើ ដើម្បីជួយគិតគូរដល់ជីវភាពរបស់គាត់។

លោកស្រី នួន គឹមសួរ ចៅសង្កាត់រោងទី១ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៦ខែកញ្ញានេះ លោកស្រីបានស្វែងរកគាត់ឃើញហើយ។គាត់មានឈ្មោះ ប៊ូ ភាន់(ស)អាយុ៣៧ឆ្នាំ មុខរបររើស អេតចាយ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ មានស្រុកកំណើតនៅកំពង់ក្តី ហើយមករស់នៅឃុំដំដែក បន្ទាប់មកមករស់នៅសង្កាត់ស្លក្រាម។ស្ត្រីខាងលើ មានកូន៥នាក់ ហើយកូនបងធ្វើការនៅឡឥដ្ឋដំដែក ហើយកូនបួននាក់ទៀតមករស់នៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លកក្រាម ក្រុងសៀមរាប ដែលមានម្ចាស់ផ្ទះជួលឈ្មោះយាយមុំ។ លោកស្រីបន្តថា ក្នុងនាមអាជ្ញាធរលោកស្រីនិងលោកមេភូមិតាវៀន បាននាំយកអំណោយគ្រឿងទេសក៍ សម្លៀកបំពាក់និងថវិកាមួយចំនួនជូនដល់ស្ត្រីកម្សត់ខាងលើផងដែរ។

មហាជនបានកោតសរសើរទៅនៅទឹកចិត្តដ៏ល្អរបស់អាជ្ញាធរសង្កាត់សាលាកំរើក ដែលបានជួយដល់ស្ត្រីកំសត់ខាងលើ សម្រាប់ដោះស្រាយជីវភាពបានមួយគ្រា។

ជាមួយគ្នានោះដែរគឺសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនៃខេត្តសៀមរាប ព្រមទាំងសប្បុរសជននានា នឹងមានសណ្ដានចិត្តល្អ ជួយជ្រោមជ្រែងគ្រួសារដ៏កំសត់១នេះផងដែរ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម