Wednesday, November 27, 2024
Header Banner

កសិករខេត្តស្ទឹងត្រែង សប្បាយចិត្ត ខណៈដំឡូងមីស្រស់ឆ្នាំនេះមានតម្លៃជិត ៤០០ រៀល!

ខេត្តស្ទឹងត្រែង៖កសិករនៅខេត្តស្ទឹងត្រែង សប្បាយចិត្តយ៉ាងខ្លាំង ខណៈតម្លៃដំឡូងមីដាំនៅដើមរដូវឆ្នាំនេះបានដកលក់បណ្តើរៗឡើងថ្លៃជិត ៤០០ ទៅ ៤០០រៀល ពួកគាត់មានជំនឿថានៅពេលខាងមុខដំឡូងមី នឹងឡើងថ្លៃបន្តទៀតព្រោះមានឈ្មួញមកប្រកួតប្រជែងគ្នាទិញលើទីផ្សារច្រើន។

លោកអ៊ូរ អ៊ី កសិករនៅភូមិឃុំកោះសំពាយ ស្រុកសៀមបូក បានឲ្យដឹងថា ឆ្នាំនេះដំឡូងមីចាប់ផ្តើមហក់ឡើងតំលៃខ្ពស់ចាប់ពីឥឡូវ ធ្វើឱ្យកសិករមានសង្ឃឹមប្រកបមុខរបរនេះឡើងវិញ ។កាលពីឆ្នាំកន្លងទៅជួបបញ្ហាខ្លះៗធ្វើឱ្យកសិករខាតបង់ថវិការជំពាក់ធនាគាររងផលប៉ះពាល់ដល់ជីវភាព។

លោកផៃ ម៉េត កសិករនៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង បានឲ្យដឹងថា ប្រសិនបើដំឡូងមីមាន ស្ថេរភាព ពួកគាត់បានខិតខំដាំឱ្យបានច្រើន ក្នុងពេលដែលឈ្មួញបានប្រកួតប្រជែងគ្នាទិញដែលបច្ចុប្បន្នមានតម្លៃជាង៣០០ទៅ៤០០រៀលក្នុងមួយគីឡូក្រាមចំពោះដំឡូងមីស្រស់។

លោកអ៊ុន សុខា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង បានឲ្យដឹងថា លោកស្វាគមន៍និងគាំទ្រចំពោះការបង្កើនដាំដំឡូងមីរបស់កសិករនៅតាមបណ្តាភូមិឃុំព្រោះរាល់កិច្ចការងារទីផ្សា រលោកបានទាក់ទងជាមួយនឹងអ្នកវិនិយោគទុនផ្សេងៗ ឱ្យមកជួយទិញកសិផលរបស់កសិករ។ លោកបន្តថា គ្រប់ផលិតផលរបស់កសិករដែលផលិតបាន មិនថាតែតំឡូងមីទេនៅតាមតំបន់និមួយៗត្រូវគិតពីគុណភាពផងដើម្បីលក់បានតម្លៃខ្ពស់។

លោកស្រីតេង ស្រីខួច អ្នកប្រមូលទិញតំឡូងមីស្រស់ សុំឲ្យកសិករខិតខំរៀនបច្ចេកទេសកសិកម្មនិង ពិនិត្យមើលផ្ទៃដី ចេះផ្លាស់ប្តូរពូជដំណាំដាំដុះដើម្បីឱ្យបានទិន្នផលខ្ពស់ នឹងប្រើប្រាស់ជីធម្មជាតិឱ្យបានច្រើនចៀសវាងប្រើជីគីមីនាំឱ្យខូចគុណភាពដីនឹងចំណាយប្រាក់ច្រើន៕ AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម