ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានឆ្មក់ចុះបង្ក្រាបទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងទី១ ហាងកាហ្វេ នៅផ្លូវលេខ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ (ស្រី៤) ក្នុងនោះ ម្ចាស់ទីតាំង១នាក់ នារីបំរើ ៣នាក់ និងអ្នកទួលសេវាកម្មផ្លូវភេទ១នាក់។ទីតាំងទី២នៅផ្លូវលេខ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាអ្នកបំរើសេវាកម្មផ្លូវភេទ។ទីតាំងទី៣ ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ (ស្រី៤) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបំរើការសេវាកម្មផ្លូវភេទចំនួន៣នាក់។ ក្រោយឆែកឆេកម្លាំងបានរកឃើញវត្ថុតាងមួយចំនួនដែលបម្រើសេវាកម្មផ្លូវភេទ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមច្បាប់។ចំណែកនារីបានដែលបំរើការសេវាកម្មផ្លូវភេទចំនួន៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីយកទៅអប់រំនិងរកការងារថ្មីដែលប្រសើរជាងនេះ៕AFN