Wednesday, November 27, 2024
Header Banner

លោកឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌខាងមុខ

ខេត្តឧត្តរមានជ័យ ៖នៅព្រឹកថ្ងៃចន្ទថ្ងៃទី២៥ ខែ កញ្ញ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ។

   កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយការិយាល័យ  លោកអធិការនគរបាលក្រុង/ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ សរុប  ៨៨នាក់។

   ជាកិច្ចចាប់ផ្តើមលោកស្នងការរងផែនការងារសេនាធិការ បានអានរបាយការណ៍ លទ្ធផល អនុវត្តបានក្នុងខែកញ្ញា ជូនអង្គប្រជុំ និងផ្សព្វផ្សាយផែនការ ការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។

   ជាមួយនោះដែរក៏មានការចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកមេបញ្ជាការវរ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាក់ទងទៅនឹងលទ្ធផលអនុវត្តការងារនាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំដាក់ចេញនូវផែនការបន្តដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាកុំឲ្យកើតមានឡើង ។

បន្ទាប់ពីមានការចូលរួមមតិយោបល់របស់សមាជិកនៃអង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានធ្វើការកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណ: បម្រើសេវាចំបាច់ទូទៅបានយ៉ាងល្អ ម្យ៉ាងវិញទៀត លោកស្នងការ បានណែនាំបន្ថែមដល់លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការ លោកមេបញ្ជាការវរ  លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងរាយការណ៍ជាប្រចាំ ដើម្បីសុំយោបល់ និងគោលការណ៍ ក្នុងការអនុវត្តការងារឲ្យបានជោគជ័យ ។

លោកស្នងការ បន្តមានប្រសាសន៍ អង្គភាពនីមួយៗត្រូវដាក់ចេញនូវវិធានការ ប្រើប្រាស់កម្លាំងសរុប  សំដៅធ្វើយ៉ាងណា បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានឡើង ក្នុងមូលដ្ឋានទូទាំងខេត្ត

ជាកិច្ចបញ្ចប់ លោកស្នងការ បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុដាក់ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ នាឱកាសរដូវបុណ្យភ្ជុំបិណ្ឌ នៅទីវត្តអារាម តាមវេនបិណ្ឌ កម្លាំងប៉ុស្តិ៍នគរបាល សហការជាមួយអាជ្ញាធរ បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ–ឃុំ មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋ បញ្ជ្រាបការយល់ដឹង នឹងមានការប្រុងប្រយ័ត្នមុនចាកចេញពីគេហដ្ឋាន៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម