Wednesday, November 27, 2024
Header Banner

យុវតីមួយក្រុមដែលបានធ្វើសកម្មភាពវាយតប់គ្នា ហើយថតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យាអប់រំ និងឲ្យឪពុកម្តាយអាណាព្យាបាល មកធានាយកទៅលំនៅឋានដើម្បីអប់រំបន្ត

ខេត្តឧត្តរមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ៩និង០០នាទី ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការសម្របសម្រួលនិតិវិធីពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានធ្វើការអប់រំក្មេងៗជាសិស្សស្រីទំនើង ១ក្រុម មានគ្នា ០៤ នាក់ ដែលបានធ្វើសកម្មភាពវាយតប់គ្នា រួចថតវីដេអូរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥៖០០នាទី ក្រោយពីបានឃើញ ឃ្លីបវីដេអូក្មេងៗស្រីៗទំនើង១ក្រុម បានធ្វើសកម្មភាពវាយគ្នា រួចបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា៖ មានករណីនេះ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណៈពេលនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់ឲ្យកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង ចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតបានរកឃើញ និងធ្វើការនាំខ្លួនក្មេងៗស្រីទំនើងទាំងអស់សរុប ចំនួន ០៤ នាក់ មានឈ្មោះដូចខាងក្រោម៖+ទី១. ឈ្មោះ យ៉ុង់ ម៉ានី ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៧ រស់នៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង (ជាជនដៃដល់)។ទី២. ឈ្មោះ ឡាំ សុតី ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៦ រស់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ (ជាជនដៃដល់)។ទី៣. ឈ្មោះ ភាព រក្សា ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៦ រស់នៅភូមិសំរោង សង្កាត់សំរោង (ជាបក្សពួកជនដៃដល់)។ទី៤. ឈ្មោះ សុខ ស្រីពេជ្រ ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៥ រស់នៅភូមិសំរោង សង្កាត់សំរោង (ជាជនរងគ្រោះ)។

បន្ទាប់ពីបានធ្វើកំណត់ហេតុស្តាប់ការបំភ្លឺរួច ក្មេងស្រីឈ្មោះ (យ៉ុង ម៉ានី និង ឡាំ សុតី) បានឆ្លើយសារភាពថា៖ ពួកគេទាំងពីរនាក់ ពិតជាវាយទៅលើក្មេងស្រីឈ្មោះ សុខ ស្រីពេជ្រ ពិតប្រាកដមែន៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម