Wednesday, November 27, 2024
Header Banner

ថ្នាក់លើចុះមកពិនិត្យការអនុវត្តការងាររបស់នគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតនិងស្ទឹងបត់

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រតិភូអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អមដំណើរដោយឯកឧត្តម អគ្គនាយករង លោកឧត្តមសេនីយ៍ទោប្រធាន-អនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យ បានអញ្ជើញចុះពិនិត្យសកម្មភាពមន្ត្រីនគរបាលអន្តោប្រវេសន៍បំពេញកិច្ចការងារជំនាញនៅអគារថ្មី និងចុះត្រួតពិនិត្យតាមបណ្ដាគោលដៅស្លាបឆ្វេង ស្លាបស្ដាំក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត និងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិស្ទឹងបត់។

ជាមួយនឹងការចុះត្រួកពិនិត្យពង្រឹងការអនុវត្តលារហាររបស់កងកម្លាំងប្រចាំច្រកទ្វារឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៍បានជួបប្រជុំសំណេះសំណាលសួរសុខទុក្ខជាមួយលោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែក នៃប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប៉ុស្តិ៍ស្ទឹងបត់ និងក្រុមផ្ដល់ទិដ្ឋាការប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅសាលប្រជុំអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម