Wednesday, November 27, 2024
Header Banner

នៅទីបំផុត បេនឡានចាស់និងបេនឡានថ្មីត្រូវបានក្រុមហ៊ុនឈឿន ចាន់ថន ប្រគល់ឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ កាន់កាប់វិញហើយ

ខេត្តបន្ទាយមានជ័យ៖យោងតាមប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៣ ម្សិលមិញ គេឃើញមានក្រុមជាង១ក្រុម ក្នុងនោះគេឃើញមានវត្តមាន មន្ត្រីពាក់ព័ន្ធនៃខេត្តបន្ទាយមានជ័យ បានចូលរួមរុះរើជញ្ជាំងបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលក្រុមហ៊ុនឈឿន ចាន់ថន អាហ័រណ នីអាហ័រណ និងសំណង់ ហ៊ុំព័ទ្ធយកធ្វើកម្មសិទ្ធទុកសំរាប់យកទៅអភិវឌ្ឍន៍បន្ត។

សូមបញ្ជាក់ផងដែរថានៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣នោះ មានលិខិតសេចក្តីជូនដំណឹងលេខ៥៧០/ស.ជ.ណ ២៣ ១ច្បាប់ចេញពីសាលាខេត្ត ជូនដំណឹងដល់សាធារណៈជនថា ប្រធានក្រុមហ៊ុន ឈឿន ចាន់ថន អាហ័រណ នីអាហ័រណ និងសំណង់បានឲ្យកូនចៅធ្វើការផ្សព្វផ្សយដល់ម្ចាស់រថយន្ត  ដែលប្រកបអាជីវកម្មដឹកអ្នកដំណើរ និងភ្ញៀវទេសចរណ៍គ្រប់ប្រភេទ ដែលកំពុងប្រកបអាជីវកម្មនៅទីតាំងចំណតរថយន្តចាស់ ថ្មី ក្នុងក្រុងសិរីសោភ័ណ មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ដោះដូរទីតាំងចំណតរថយន្តចាស់ ថ្មី ក្នុងក្រុងសិរីសោភ័ណ ទៅទីតាំងថ្មី ដើម្បីយកទីតាំងទាំង២នេះទៅ អភិវឌ្ឍន៍ផ្សេងៗបន្ត។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាលើទីតាំងថ្មី និងដោយទីតាំងចាស់ និងទីតងថ្មី ពុំមានសោភ័ណភាព អនាម័យបរិស្ថានល្អ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ។

លុះនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន ឈឿន ចាន់ថនបានឲ្យអាជីវករ រុះរើចេញជាបន្ទាន់ ក្នុងករណី ម្ចាស់រថយន្ត អាជីករនៅតែរឹងរូស មិនអនុវត្ត បង្កបញ្ហា- រដ្ឋបាលខេត្តនិងចាត់វិធានការតាមផ្លូវច្បាប់ តាមរូបភាពជាក់ស្ដែង ទោះបីតំណាង អាជីវករ និងអ្នករត់តាក់សុីបានលើកយក២ចំណុចមកដោះស្រាយ ១សុំឲ្យក្រុមហ៊ុនដាច់កុងត្រានៅឆ្នាំ ២០២៧សិន ទី២ សុំចេញ ស.យ .ណ ថ្មីដែលសម្តេច ហ៊ុនសែន សម្តេចបាន ចុះមកនៅឆ្នាំ២០១៦ក្នុងបេនឡានចាស់ មិនឲ្យរុះរើបេនឡានចាស់នេះដាច់ខាត ទុកឲ្យអាជីវករ និងអ្នករត់តាក់សុីប្រកបមុខរបរនេះបន្តទៅទៀត តែគ្នានប្រសិទ្ធភាព។

ក្នុងនោះ អាជីវករ អ្នករត់តាក់សុីនិងប្រជាពលរដ្ឋរស់នៅជុំវិញបេនឡានក្រុងសិរីសោភ័ណជាង២០០នាក់បានផ្តិតមេដៃសុំអន្តរាគមន៍ពីថ្នាក់លើជួយអន្តរាគមន៍ដើម្បីឲ្យឈ្មួញកុំផ្តាច់របរឬដង្ហើមរស់របស់ពួកគេនិងក៏បញ្ឈប់ការបណ្តេញពួកខ្លួនឈប់ឲ្យលក់ដូរ ប្រកបរបរនិងត្រូវរុះរើតូបពួកគាត់ នៅ តែគ្មានប្រសិទ្ធភាពដដែល។ទើប លោក ឈឿន ចាន់ថន ឲ្យក្រុមជាងដឹកសម្ភារៈមកហ៊ុំព័ទ្ធបេនឡានថ្មីទាំងតក់ហល់ក្នុងរយៈពេល២ថ្ងៃហ៊ុំជិតអស់ហើយដេញអាជីវករឲ្យចូលមកលក់បណ្តោះអាសន្ននៅបេនឡានថ្មីសិន ទំរាំបេនឡានថ្មីមួយទៀតធ្វើរួចហើយត្រៀមយកបេនឡានចាស់ទៅអភិវឌ្ឍន៍អ្វីផ្សេងៗ។

ស្រាប់តែថ្មីៗនេះបែកធ្លាយសារសម្លេងរបស់សម្តេច តេជោហ៊ុនសែន សម្តេចបានមានប្រសាសន៍ថានៅ ថ្ងៃទី២៧កុម្ភះ ឆ្នាំ ២០១៧ កន្លងទៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីមួយ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ក្នុងអង្គប្រជុំសម្តេចបានធ្វើការហាមដាក់ខាត រាល់សមសមិទ្ធិផលណាដែលមានស្រាប់ក្នុងខេត្ត ក្រុង នានា ដូចជាចំណតរថយន្តនៅសល់តាំងពីជំនាន់ប៉ារាំង សួនច្បារ ពិសេសសម្បត្តិរបស់រដ្ឋមិនឲ្យដោះដូរយកទៅដាក់កន្លែងផ្សេងជាដាច់ខាត បើលោកឧញ៉ាក្រុមហ៊ុនណាចង់វិនិយោគធ្វើអីមួយទិញដីកន្លែងផ្សេងធ្វើខ្លួនឯងទៅ កុំចង់យករបស់មានស្រាប់យកទៅវិនិយោគហាមដាច់ខាត ពិសេសសម្តេច លើកយកពីរឿងបេនឡាន ចាស់ ថ្មី ក្នុងក្រុងសិរីសោភ័ណ សម្តេចចុះមកផ្ទាល់បញ្ជាដល់លោកអភិបាលខេត្តហាមដោះដូរទៅទីកន្លែងផ្សេងជាដាច់ខាតបើជនណានៅតែរឹងធ្វើការដោះដូរបេនឡាន ចាស់ថ្មីទៀតសម្តេចនិងដាក់វិធានការយ៉ាងតឹងរឹងបំផុតមិនអាចលើកលែងឲ្យជននោះបានឡើយ។

ក្រោយពីបានព័ត៍មាននេះហើយ លោកអភិបាលខេត្តបញ្ជាឲ្យក្រុមហ៊ុន ឈឿនចាន់ថន ឲ្យក្រុមជាងរុះរើរបងព័ទ្ធបេនឡានថ្មីជាបន្ទាន់ហើយប្រគល់ទៅឲ្យរដ្ឋបាលខេត្តកាន់មកាប់វិញ ពិសេសសម្រាប់ត្រៀមទទួលប្រជាពលរដ្ឋណាដែលផ្ទះលិចលង់ដោយទឹកជំនន់នៅថ្ងៃខាងមុនេះផងដែរ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម