Wednesday, November 27, 2024
Header Banner

ក្រសួងបិរស្ថាន រួមនិងគ្រឹះស្ថានឯកជន ប្រមាណ៣០០នាក់នាំគ្នារត់ប្រណាំងឡើងភ្នំគូលែន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា

ខេត្តសៀមរាប៖នៅថ្ងៃទី១ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រសួងបិរស្ថាន រួមនិងគ្រឹះស្ថានឯកជន បានសហការរៀបចំព្រឹត្តិការណ៍ ប្រកួតរត់ឡើងលើភ្នំគូលែន រដូវកាលទី២ ក្រោមនិយមន័យ “ផ្លូវថ្មី កំណត់ត្រាថ្មី ការខិតខំនៅដដែល” ដើម្បីផ្សព្វផ្សាយ បញ្ឈប់ការប្រើប្រាស់ប្លាស្ទិក និងជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសកម្ពុជា។

លោក ស៊ី រ៉ាមុនី អគ្គនាយក នៃនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបិរស្ថាន បង្ហាញថា ការរត់ប្រណាំងនេះជាព្រឹត្តិការណ៍ដ៏ល្អមួយ ដែលមិនប្រើប្រាស់ប្លាស្ទិក ដែលស្របតាមគោលការណ៍មួយ ក្នុងចំណោមគោលការណ៍ចំនួន៣របស់ក្រសួងបរិស្ថាន រួមមានទី១ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ទី២ ចូលរួមការពារអភិរក្សធនធានធម្មជាតិ និងទី៣ លើកកម្ពស់ ការចូលរួមជំរុញឲ្យមានការមកកម្សាន្តរបស់ភ្ញៀវទេសចរ។

លោកវុត្ថា អ្នកចូលរួមក្នុងការរត់ប្រណាំងនេះ បង្ហាញចំណាប់អារម្មណ៍ថា លោកមានភាពសប្បាយរីករាយក្នុងព្រឹត្តិការណ៍នេះ ហើយវាមិនគ្រាន់តែការរត់ប្រណាំងនោះទេ ប៉ុន្តែវាបានបំផុសឲ្យអ្នកចូលរួម និងប្រជាពលរដ្ឋទូទៅយល់ដឹងពីផលប៉ះពាល់មកលើបរិស្ថាន តាមរយៈការប្រើប្រាស់ប្លាស្ទិកដោយខ្វះការទទួលខុសត្រូវ។គួរជម្រាបថា ព្រឹត្តិការណ៍ ប្រកួតរត់ឡើងលើភ្នំគូលែន នេះ មាន ៤ប្រភេទ គឺចម្ងាយ ២៥គីឡូម៉ែត្រ ១៥គីឡូម៉ែត្រ ៨គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ។

ក្នុងនោះ សម្រាប់ប្រភេទចម្ងាយ ៨គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ អ្នកចូលរួមអាចរត់ជាលក្ខណៈគ្រួសារ និងជាមួយសត្វចិញ្ចឹមរបស់ខ្លួនផងដែរ៕ស.រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម