Wednesday, November 27, 2024
Header Banner

កម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ករណីវាយយកទូរស័ព្ទ ស្ត្រីម្នាក់នៅស្រុកពួក បានហើយ!

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និង កិច្ចសម្របសម្រួលនីតិវិធីដោយលោកស្រីវ៉ា សក្កដា ព្រះរាជអាជ្ញាស្តីទីនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាប បានមានប្រសាសន៍ថា ប្រតិបត្តិការនោះដឹកនាំដោយលោកផ្ទាល់ និងសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានធ្វើប្រតិបត្តិការស្រាវជ្រាវ ពាក់ព័ន្ធនិងបទល្មើសជាក់ស្ដែងករណីអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា រហូតកំណត់មុខសញ្ញាជនសង្ស័យ ឃាត់ខ្លួនបានសរុបចំនួន០២នាក់។ ជមសង្ស័យទី០១.ឈ្មោះ ដឿ មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដែលពាក់ព័ន្ធនិងបទល្មើសជាក់ស្តែងករណី អំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា កាលពីវេលាម៉ោង០៣ និង០០នាទី ឈានចូលថ្ងៃទី ០៧.១០.២០២៣ នៅត្រង់ចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិ អំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។ទី ០២.ឈ្មោះ យ៉ិន សុជាតិ ហៅស្រួច ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្ននៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ពាក់ព័ន្ធនិងករណី: អំពើលួចមានស្ថានទម្ងន់ទោស ( គាស់ទម្លុះទម្លាយ បទល្មើសស៊ើបអង្កេតបឋម ) កាលពីវេលាម៉ោង ១៥ និង៣០នាទី(ម៉ោងដឹងហេតុ) ថ្ងៃទី២៧.០៩.២០២៣ ត្រង់ចំណុចភូមិគ្រឹះរំដួល១ ស្ថិតក្នុងភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

សូមរម្លឹកថា នៅវេលាម៉ោង០៣ និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ឃីម កែវ ភេទស្រី អាយុ៥០ឆ្នាំ ស្ថិតនៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មានជនសង្ស័យចំនួន០១នាក់ មិនអត្តសញ្ញាណបានធ្វើសកម្មភាព ឡើងចូលក្នុងផ្ទះតាមជញ្ជាំងផ្នែកខាងលើ មានពាក់ភ្លើងកែវជាប់ក្បាលផង នោះភ្លាមៗជនរងគ្រោះគាត់ភ្ញាក់ទាន់ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះជាច្រើនដៃ និងយកខ្នងកាំបិតខ្វែវកាប់មកលើខ្លួនអ្នករងគ្រោះបន្ថែមបណ្ដាលអោយរងរបួសធ្ងន់ធ្ងរ បន្ទាប់មកជនសង្ស័យបានយកទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកSamsung A30Sពណ៌ស IMi ៣៥៨៥៤៤១០៣៧០៨៩៦៧ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់។

ក្រោយពេលកើតហេតុកម្លាំងនគរបាលស្រុកពួក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាណជនសង្ស័យបានចំនួន០២នាក់ នាំខ្លួនយកមកធ្វើការសាកសួរ។ តាមចម្លើយរបស់ជនសង្ស័យ ឈ្មោះ ដឿ មករា ភេទប្រុស អាយុ២៤ឆ្នាំ បានឆ្លើយសារភាពថា នៅវេលាម៉ោង០៣ និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ រូបខ្លួនបានចូលលួចទូរស័ព្ទចំនួន០១គ្រឿង ម៉ាក់Samsung A30S និងប្រើអំពើហិង្សាទៅលើជនរងគ្រោះពិតមែន ដោយជនសង្ស័យបានឆ្លើយសារភាពបន្តទៀតថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៣០នាទី(ម៉ោងដឹងហេតុ) រូបខ្លួន និងឈ្មោះ យុិន សុជាតិ (ស្រួច) បានធ្វើសកម្មភាពគាស់ទ្វារផ្ទះភូមិគ្រិះរំដូល១ មួយកន្លែង ស្តិតនៅភូមិទឹកថ្លា ឃុំខ្នារ ស្រួកពួក ខេត្តសៀមរាប លួចបានទូរទស្សន៍LCDចំនួន០៥គ្រឿង ពិតប្រាកដមែន។ តាមចម្លើយរបស់ជនសង្ស័យឈ្មោះ យ៉ិន សុជាតិ (ហៅស្រួច)ភេទប្រុស អាយុ ៣១ឆ្នាំ បានឆ្លើយបដិសេធន៍ថា:រូបខ្លួនមិនបានចូលរួមធ្វើសកម្មភាពគាស់ផ្ទះភូមិគ្រិះរំដូល១ ស្តិតនៅភូមិទឹកថ្លារ ឃុំខ្នារ ស្រុកពួក ជាមួយឈ្មោះ ដឿ មករា នោះទេ តែនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ដឿ មករា បានអោយរូបខ្លួនយកទូរទស្សន៍ម៉ាកLCD ចំនួន០១គ្រឿងទៅបញ្ចាំនិងឈ្មោះ នឿន វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ នៅរស់ភូមិជាមួយគ្នា បានប្រាក់ចំនួន៤០០០០០៛(សែរសិបម៉ឺនរៀលគត់) ពេលបញ្ចាំបានប្រាក់ហើយ បានយកទៅប្រគល់ឈ្មោះ ដឿ មករា បន្ទាប់មកឈ្មោះ ដឿ មករា បានអោយប្រាក់មករូបខ្លួនចំនួន១០០០០៛ (មួយមុឺនរៀលគត់ )។វត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទចំនួន០១គ្រឿង ម៉ាកSamsung , ក្បាលកែវឆ្លុះចំនួន០១ , ដង្កាប់ដងក្រហមចំនួន០១, កាំបិតខ្វែវចំនួន០១, និងខោអាវពាក់ធ្វើសកម្មភាព (វត្ថុតាងពាក់និងអំពើលួចកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ),កង់ចំនួន០១គ្រឿង ជិះសម្រាប់ធ្វើសកម្មភាព,ទូរស័ព្ទLCD ចំនួន០៣គ្រឿង (វត្ថុតាងពាក់និងអំពើលួចកាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ )។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកពួក កសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ និងបន្តទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម