ខេត្តកណ្ដាល ៖សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ទាក់ទិនករណី រំលោភសេពសន្ថវ: បុគ្គលិកអនាម័យ ដោយល្បួងនាង ឡើងទៅបន្ទប់ស្នាក់នៅ អោយជួយកោសខ្យល់ រួចធ្វវើសកម្មភាព កាលពីវេលាម៉ោង ១៧និង០០ នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅក្នុងក្រុមហ៊ុន ឧស្សាហកម្មជីនយ៉ុង ភូមិព្រែកស្ទឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានអាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនាម័យ … សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ជុន វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្ដិសុខ ស្នាក់នៅក្នុងក្រុមហ៊ុនជីនយ៉ុន នៅភូមិព្រែកស្ទឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ មុនកើតហេតុ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យក៏បានឆាត លេងតាមតេឡេក្រាម ជាមួយនារីរងគ្រោះ ចំណែកនារីរងគ្រោះ ក៏បានឆាតខ្ចីលុយជនសង្ស័យ ចំនួន ១០ដុល្លារ ក៏បានឲ្យនារីខាងលើ ឡើងមកយកលុយ នៅបន្ទប់របស់ខ្លួននៅជាន់ទី៤ លេខបន្ទប់៤០២៦ ។ ពេលនារីរងគ្រោះមកដល់ ជនសង្ស័យ ក៏បានប្រើនាងឲ្យជួយកោសខ្យល់ រួចហើយ ក៏ធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេច។
ជនរងគ្រោះក៏បានស្លៀកពាក់ ចុះមកខាងក្រោមដើម្បីធ្វើការវិញ។ ពេលទៅដល់ផ្ទះ ជនរងគ្រោះក៏បានប្រាប់ឪពុកម្ដាយនាង និងបានដាក់ពាក្យប្ដឹង ហើយបន្ទាប់មក សមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធី ៕AFN