Wednesday, November 27, 2024
Header Banner

ចាប់ខ្លួនជនបរទេសជាច្រើននាក់ ពាក់ព័ន្ធករណីផលិតរឿងក្ដៅសាច់

ភ្នំពេញ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះឡោមព័ទ្ធទីតាំងអគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ទៀត ដោយសង្ស័យថា ពាក់ព័ន្ធករណីផលិតរឿងបែបក្ដៅសាច់អាសអាភាសកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចអគារមួយកន្លែង ស្ថិតលើកំណាត់ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា នៅមុនពេលកើតហេតុ មាននារីចំនួន២នាក់ សង្ស័យជានារីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធជាមួយករណីថត និងផលិតរឿងបែបអាសអាភាស នៅក្នុងបន្ទប់ជាន់ទី៩ នៃអគារកើតហេតុខាងលើ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម