Tuesday, May 13, 2025
Header Banner

សមត្ថកិច្ចជំនាញបង្រ្កាបទីតាំង «លក់សំបកកង់រថយន្ត» នៅក្រុងសៀមរាប ចំនួន៣កន្លែង សង្ស័យថា គ្មានច្បាប់ទម្លាប់!

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងលក់សំបងកង់រថយន្តចំនួន៣កន្លែងក្នុងក្រុងសៀមរាប ដែលគេសង្ស័យថា គ្មានច្បាប់ទម្លាប់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប។

ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយកម្លាំងគយចល័តតំបន់៥ សហការជាមួយ កងរាជអាវុធហត្ថ ប៉ូលិស ដឹកដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។

សេចក្ដីរាយការណ៍បានបន្តឲ្យដឹងថា ទីតាំងលក់សំបកកង់រថយន្តទាំង៣កន្លែង ទី១យីហោ «សោ គឹមផេង» ទី២ យីហោ«ង៉ោ អូយឈាង(ម៉ាប់)» ទី៣យីហោ«ស៊ឹង វុទ្ធី»។

ពាក់ព័ន្ធនិងការបង្ក្រាបនេះដែរអង្គភាពសារព័ត៌មាន angkor flash news នឹងព្យាយាមសុំការពន្យល់បន្ថែមពីសមត្ថកិច្ចជំនាញពាក់ព័ន្ធដើម្បីផ្សាយព័ត៌មានលម្អិតបន្ថែមទៀត៕AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម