Wednesday, November 27, 2024
Header Banner

អាជ្ញាធរជាតិអប្សរា ផ្អាកមិនឱ្យចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច នៅថ្ងៃទី៤ខែវិច្ឆិកា

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរា នៅល្ងាចថ្ងៃសុក្រទី២៧ ខែតុលានេះ បានជូនដំណឹងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្ដីពីការផ្អាកចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច(ស្ពានបណ្ដែតទឹក)ចាប់ពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាមលិខិតរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា ផ្អាកមិនឱ្យចូលទស្សនាប្រាសាទអង្គរវត្តបែបនេះ គឺក្នុងគោលបំណងថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ ស្ពានហាលខាងលិច ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ក្នុងពេលប្រារព្ធពីធីខាងលើភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងកើតបានជាធម្មតា ដូចមានក្នុងផែនទី៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម