Tuesday, May 13, 2025
Header Banner

សមត្ថកិច្ចខេត្ដបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ និងដកហូតវត្ថុតាងគ្រឿងញៀន ជាង១០គីឡូក្រាម

ខេត្ដបាត់ដំបង ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១៨ :១៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានចុះបង្រ្កាបបទល្មើស ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ចំណុចស្ពានត្រស់ ស្ថិតនៅភូមិ វាលទ្រា ឃុំ អូរតាគី ស្រុកថ្មគោល ខេត្ត បាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ១,ឈ្មោះ ប៊ូ សុផាត ហៅ ហ៊ុល ភេទ ប្រុស អាយុ ៦៣ ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិ អូរតាគាំ១ សង្កាត់ ទួលតាឯក ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។២,ឈ្មោះ លី ធារិទ្ឋ ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិ កងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ្ឌ ខេត្ត បន្ទាយមានជ័យ ។សមត្ថកិច្ចបន្តថា ដកហូតវត្ថុតាង -គ្រឿងញៀនប្រភេទ(ម៉ាទឹកកកICE) ចំនួន ២៥ កញ្ចប់ ទម្ងន់ ១០,៣៣៤.៦០ ក្រាម ។-រថយន្ត ០១ គ្រឿង ។ទូរស័ព្ទដៃ ០២ គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង រៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម