Saturday, October 12, 2024
Header Banner

តម្លៃប្រេងពិភពលោកឡើងថ្លៃបន្តិច ដោយសារការវាយប្រហារនៅសមុទ្រក្រហម

អន្តរជាតិ៖យោងតាមសារព័ត៌មានអន្តរជាតិបានឲ្យដឹងថា តម្លៃប្រេងពិភពលោកមានការឡើងថ្លៃតិចតួច ដោយសារតែអ្នកវិនិយោគកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់នៅសមុទ្រក្រហម ក្រោយការវាយប្រហារនាពេលថ្មីៗនេះពីសំណាក់ក្រុមសកម្មប្រយុទ្ធយេម៉ែនហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ ។

ប្រេងឆៅអន្តរជាតិម៉ាក Brent បានជួញដូរនៅតម្លៃ ៧៩.៣២ ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ០.១១ ភាគរយ បើប្រៀបធៀបនឹងតម្លៃដាក់លក់កាលពីថ្ងៃអង្គារដោយជួញដូរក្នុងតម្លៃ ៧៩.២៣ ដុល្លារក្នុងមួយបារ៉ែល ។

ចំណែកសន្ទស្សន៍តម្លៃគោលរបស់ក្រុមហ៊ុនប្រេងអាមេរិក West Texas Intermediate (WTI) ដែលជួញដូរក្នុងពេលតែមួយនោះមានតម្លៃ ៧៤.០៩ ដុល្លារក្នុងមួយបារ៉ែល ពោលធ្លាក់ចុះ ០.២០ ភាគរយ បើប្រៀបធៀបនឹងតម្លៃដាក់លក់កាលពីថ្ងៃអង្គារដោយជួញដូរក្នុងតម្លៃ ៧៣.៩៤ ដុល្លារក្នុងមួយបារ៉ែល ។

ការកើនឡើងតម្លៃ​នេះ គឺបន្ទាប់ពី​ក្រុមហ៊ុនប្រេងធំៗមួយចំនួន ជាពិសេសក្រុមហ៊ុនប្រេងអង់គ្លេស BP បានផ្អាកដឹកជញ្ជូនប្រេងឆ្លងកាត់សមុទ្រក្រហម ក្រោយក្រុមឧទ្ទាមហ៊ូធីបើកការបាញ់ផ្លោង និងប្រើយន្តហោះគ្មានមនុស្សបើវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មបរទេស ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម