ខេត្តសៀមរាប៖បន្ទាប់ពីសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយទៅតាមសំណូមពររបស់ពលរដ្ឋដែលមានការភ័យខ្លាចការគ្រោះថ្នាក់ចរាចរណ៍ ករណីម្ចាស់ស្ថានីយ៍លក់ប្រេងឥន្ធនៈSAVIMEX នៅជាប់ស្តុប៧មករា ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ធ្វើសួនច្បារលើចំណីផ្លូវគឺមានមូលហេតុចំនួន៣យ៉ាង…។
លោកស្រីនួន គឹមសួរ ចៅសង្កាត់រងទី១នៃសង្កាត់សាលាកំរើក បានឲ្យដឹងតាមប្រព័ន្ធតេលេក្រាម ថា ក្រុមការងារកម្លាំងចម្រុះនិងមន្ត្រីជំនាញបានចុះត្រួតពិនិត្យមើលទីតាំងលក់ប្រេងឥន្ធនៈ នៅផ្លូវ៧មករា ម្ដុំស្តុបជិតកែងវិទ្យាល័យអង្គរ នោះដោយហេតុថាមិនបានរុះរើ ចំណុចមួយដែលកាត់ទទឹងលើការចាក់គម្របលូបេតុងនោះ ដោយមូលហេតុ មានតំណរបំពង់ទឹកស្អាតនិងតំណរបំពងទឹកក៏ខ្វក់ និងមានតំណរអគ្គិសនី ផុសឡើងមកលើ គម្របបេតុងរហូតដល់៤តឹត។ឃើញដូច្នេះបារម្ភថានឹងមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ទើបម្ចាស់ស្ថានីយប្រេកឥន្ធនៈគាត់បានរៀបចំកែលម្អសោភ័ណ្ឌភាពកន្លែងលើបំពង់តំណររទុយោទឹកដំណរអគ្គិសនី ឡើង គោលបំណងការពារសុវត្ថិភាពនិងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗមិនមែនដើម្បីបម្រើប្រយោជន៍ផ្ទាល់របស់ម្ចាស់ការាសសាំងនោះទេ ឬក៏មានខ្សែខ្នងធំអ្វីនោះឡើយ។
លោកស្រីចៅសង្កាត់រងទី១បន្តថា បើសិនជាចង់ឲ្យកន្លែងហ្នឹងរៀបបានល្អ សំណូមពរសូមឲ្យអង្គភាពទាំង៣ គឺអង្គភាពទឹកស្អាត,អង្គភាពអគ្គិសនីនិងលូទឹកកខ្វក់ ជួយមកពិនិត្យមើលនឹងជួយកែសម្រួលដោយសេចក្តីអនុគ្រោះផងចុះ។លោកស្រីចៅសង្កាត់រងទី១ បញ្ជាក់ថា ម្ចាស់ស្ថានីយ៍លក់ប្រេងឥន្ធនៈSAVIMEX គាត់មិនមានបណងធ្វើសួនច្បារលើគរបលូទេ ព្រោះដើម្បីការពារសុវត្ថិភាពពលរដ្ឋទេ ហើយបើចង់រុះរើថ្ងៃណាក៏បានដែរខាងម្ចាស់ស្ថានីយ៍យល់ព្រមសហការជានិច្ច។
ពាក់ព័ន្ធនឹងករណីនេះដែរ មហាជនរង់ចាំមើលថាតើអង្គភាពទាំង៣ គឺអង្គភាពទឹកស្អាត,អង្គភាពអគ្គិសនីនិងលូទឹកកខ្វក់ នឹងមានចំណាត់ការបែបណាចំពោះការលើកឡើងរបស់អាជ្ញាធរសង្កាត់សាលាកំរើក៕ដោយ៖AFN