Tuesday, November 26, 2024
Header Banner

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ទទួលជួបឯកឧត្តម CHANG Won Sam នាយក KOICA ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការវិស័យវប្បធម៌ និងបេតិកភណ្ឌ

ឆ្លៀតឱកាសនៅក្រៅកិច្ចប្រជុំពេញអង្គ លើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក នៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានទទួលជួបជាមួយឯកឧត្តម CHANG Won Sam នាយកអង្គការKOICAនៃសាធារណរដ្ឋកូរ៉េ និងសហការី ដើម្បីពង្រឹងទៅលើកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌ ជាពិសេសកិច្ចការងារជួសជុលប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។


សូមបញ្ជាក់ថា នាពេលកាលពីថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of Korea) ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាន នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤-២០២៦)៕ដោយ៖សំ សុភារះ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម