Friday, November 1, 2024
Header Banner

ឯកឧត្តម អភិបាលខេត្តដឹកនាំកិច្ចប្រជុំបូកសរុបការវាស់វែងរបស់ក្រុមការងារនិងសិក្សាផលប៉ះពាល់សំណង់

សៀមរាប៖កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំបូកសរុបការវាស់វែងរបស់ក្រុមការងារនិងសិក្សាផលប៉ះពាល់សំណង់ដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ខ្សែ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រគល់ជូនខេត្តសៀមរាប ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យកាន់តែមានភាពប្រសើរឡើងវិញ។

ឯកឧត្តម ទៀ សីហា ក៏បានជំរុញដល់ក្រុមការងារទាំងអស់ត្រូវវាស់វែងឱ្យប្រព្រឹត្តទៅបានរលូន និងស្របតាមផែនការដែលបានគ្រោងទុក។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមដល់ក្រុមការងារទាំងអស់ត្រូវធ្វើរបាយការណ៍ជាប្រចាំអំពីលទ្ធផលវាស់វែង និងផលប៉ះពាល់ទាំងអស់ ដើម្បីធ្វើការបូកសរុបរបាយការណ៍ស្តីពីផលប៉ះពាល់ជូនគណៈកម្មការអន្តរក្រសួង។ នាឱកាសនេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយចិត្តដើម្បីអនុវត្តគម្រោងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវដែលរាជរដ្ឋាភិបាលបានគ្រោងនឹងសាងសង់នេះ ដោយមានការចូលរួមសហការជាមួយក្រុមការងារយ៉ាងសស្រាក់សស្រាំក្នុងការរុះរើសំណង់របស់ខ្លួនចេញឱ្យទាន់ពេលវេលា។ ក្នុងនាមក្រុមការងារអន្តរក្រសួង ក៏ដូចជារដ្ឋបាលខេត្ត ឯកឧត្តម អភិបាលខេត្តបានស្នើដល់បងប្អូនបន្តចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម