ខេត្តស្ទឹងត្រែង៖ក្រុមអភិរក្សត្រីមេពូជបានភ្ញាក់ផ្អើលមិននឹកស្មានថាជនសង្ស័យឃើញពួកក្រុមខ្លួននៅពេលចុះល្បាលខ្លាច បានទុកទូកចោលជាមួយនិងគ្រឿងញៀនចំនួន២ការ៉ុង ដែលជនសង្ស័យដឹកតាមផ្លូវទឹកចេញពីប្រទេស ជិតខាងឆ្លងកាត់ចូលដីកម្ពុជា ជួបកម្លាំងល្បាតធ្វើឱ្យជនសង្ស័យរត់គេចខ្លួន បន្សល់ទុកតែវត្ថុតាងនិងទូកម៉ាស៊ីន ។
លោក និន ពិសី មន្ត្រីប្រចាំការការិយាល័យតំបន់រ៉ាមសារនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងថា មន្ត្រីឧទ្យានុរក្សបានសហការជាមួយកម្លាំងប្រជាសហគមន៍នេសាទចំនួន៣នាក់តែងបានចុះល្បាតទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាក្នុងភូមិសាស្ត្រតំបន់រ៉ាមសារជាប្រចាំរាល់ថ្ងៃ ។
លោកបន្តថា សកម្មភាពចុះល្បាត ក៏បានជួប ហេតុការណ៍នេះនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទីថ្ងៃទី០៦មិថុនា២០២៤ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
លោកថា នៅពេលបើកទូកចុះល្បាតដល់ចំណុច ប៊ុងក្រាក់ ក្បាលភូមិវ៉ើនសៀន កម្លាំងបានប្រទះឃើញអ្នកបើកទូក១គ្រឿង គួរឲ្យសង្ស័យ កម្លាំងក៏បានបើកទូកដេញតាម រហូតដល់ចំណុចក្បាលកោះតាហឿង ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ជនសង្ស័យបានបើកទូកបុកច្រាំង ហើយរត់គេចខ្លួនបាត់ បន្សល់ទុកនៅវត្ថុតាង ទូក១គ្រឿង ម៉ាស៊ីនម៉ាកTBC ១គ្រឿង និងការ៉ុងផ្ទុកដោយវត្ថុសង្ស័យជាថ្នាំញៀនចំនួន២ការ៉ុង ក្នុងនោះការ៉ុងមួយចងមាត់ជិតមួយការរុង និងការ៉ងមួយទៀតរហែកម៉ាត់ ។
លោកបន្តថា ក្រោយពីមានការសង្ស័យលើវត្ថុនៅក្នុងការ៉ុងនេះកម្លាំងក៏បានទាក់ទងសុំសហការជាមួយកម្លាំអធិការស្រុក ហើយខាងអធិការក៏បានធ្វើកំណត់ហេតុរួចបញ្ជូនមកកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែងដើម្បីបន្តនិតិវិធី។
សូមបញ្ចាក់ថា រហូតរសៀលថ្ងៃទី៧ខែមិថុនា២០២៤មន្ត្រីជំនាញមិនទាន់ឱ្យដឹងច្បាស់ដឹងថាវត្ថុទាំងនោះជាអ្វីនៅឡើយទេ ព្រោះកំពុងធ្វើការត្រួតពិនិត្យនៅឡើយ៕ph