Monday, November 25, 2024
Header Banner

ឈ្មួញឈើដុះស្លែដឹកបំពង់ទីបបង្កប់ឈើចេញពីស្រុកឆែប ត្រូវមេព្រៃត្បែងមានជ័យ បង្ក្រាបបានទៀតហើយ!

ខេត្តព្រះវិហារ៖ឈ្មួញឈើដុះស្លែម្នាក់ដឹកបំពង់ទីបពីលើឈើខាងក្រោមជាច្រើនម៉ែត្រគូបចេញពីស្រុកឆែប ត្រូវកម្លាំងរដ្ឋាបាលព្រៃឈើត្បែងមានជ័យ បង្ក្រាបបានទៀតហើយនៅតាមដងផ្លូវខណៈកំពុងដឹកឆ្លងកាត់ខេត្តព្រះវិហារទៅលក់នៅតាមដេប៉ូនេះៗ។

ប្រភពបានឲ្យដឹងថា ឈើស្រឡៅប្រមាណជាង១០ម៉ែត្រគូប ត្រូវបានឈ្មួញដឹកតាមគោយន្តច្នៃ ចេញពីព្រៃឡង់ក្នុងភូមិសាស្រ្តស្រុកឆែប ឆ្លងកាត់ខេត្តព្រះវិហារ ឆ្ពោះទៅរកទីផ្សារនៅឯភ្នំពេញ ត្រូវបានជាប់អន្ទាក់សមត្ថកិច្ចស្រុកត្បែងមានជ័យ កាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤ នៅចំណុចភូមិថ្មសែតឃុំប៉ាលហាល ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានល្បាតហើយប្រទះឃើញគោយន្តកែច្នៃដឹកបំពង់ទីបបង្កប់ឈើខាងក្នុងប្រភេទលេខ១ប្រមាណជាង១០ម៉ែត្រគូប ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើត្បែងមានជ័យ រឹបអូសយកទៅរក្សាទុកដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ មន្ត្រីដដែលបញ្ជាក់ថា ឈ្មួញឈើខាងលើពីមុនត្រូវបានសមត្ថកិច្ចបង្ក្រាបម្ដងរួចទៅហើយ ប៉ុន្តែនៅតែបន្តដឹកដដែលទើបពេលនេះត្រូវសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ត្បែងមានជ័យ សង្ស័យហើយហៅសួរនាំ ខណៈកំពុងសួរនាំឈ្មួញឈើ បានរត់គេគេចខ្លួនបាត់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម