ខេត្តព្រះវិហារ៖បុរសម្នាក់បើកម៉ូតូបុកមែកឈើនៅលើគោយន្តកន្ត្រៃដែលបានចតចោលតាមផ្លូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធ័ម។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២.០៥នាទីថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦២ចន្លោះគីឡូម៉ែត្រលេខ៧៩.៨០ នៅភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តកន្ត្រៃ ធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង គោយន្តកន្ត្រៃបានបែកកង់ចតទុកចោលនៅកែមចិញ្ចឹមផ្លូវកៅស៊ូខាងលិច ហើយត្រូវបានអ្នកបើកបរម៉ូតូឈ្មោះហ៊ាន សុភា ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិត្បែងកឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ម៉ូតូគ្មានស្លាកលេខលេខតួ8136864លេខម៉ាស៊ីនគ្មាន បានបើកទៅបុកគល់ឈើនៅលើគោយន្តដែលលៀនចេញពីកែមប្រវែង៦តឹកចំដើមទ្រូងខាងស្ដាំបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបន្តថា អ្នកបើកបរគោយន្តកន្ត្រៃរត់គេចខ្លួនបាត់(មិនស្គាល់អត្តសញ្ញាណ)។កត្តា មកពីអ្នកបើកបរគោយន្តឈប់ចតខ្វះការប្រុងប្រយ័ត្ន។ បច្ចុប្បន្ន សាកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។រីឯសម្ភារៈវត្ថុតាមបានយកទៅរក្សាទុកនៅអធិការដ្ឋានបានស្រុករវៀង។ចំពោះគល់ឈើរក្សាទុកនៅប៉ុស្តិ៍ក៏បានរដ្ឋបាលឃុំរមទម។ចំពោះករណីនេះសមត្ថកចិ្ចជំនាញកំពុងស្រាវជ្រាវរកអ្នកបើកបរគោយន្តកន្ត្រៃបន្តដើម្បីរៀបចំសំណុំរឿងតាមនីតិវិធី៕ដោយ៖AFN