Wednesday, October 23, 2024
Header Banner

បុរសម្នាក់បានស្លាប់ដោយសារជិះម៉ូតូធ្លាក់ជង្ហុកដួលដោយខ្លួនឯង នៅផ្លូវជាតិលេខ៦២

ខេត្តព្រះវិហារ៖សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់បានជិះម៉ូតូធ្លាក់ជង្ហុករួចដួលបាក់ភ្លៅទាំង២ រហូតឈានដល់ស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៦២ចន្លោះគីឡូលេខ៤៤/៤៥ស្តិតនៅភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។

   សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះអូត រិត ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិទូលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្លង្គ័ ខេត្តកំពង់ធំ បានជិះម៉ូតូម៉ាកវេវពណ៌ខ្មៅ(គ្មានស្លាកលេខ)បានធ្លាក់ជង្ហុកដ៏ធំនៅផ្លូវជាតិលេខ៦២បណ្តាលឲ្យរងរបួសធ្ងន់ រហូតឈានដល់ស្លាប់នៅនឹងកន្លែងតែម្តង។

   បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យនិងវាស់វែងរួចក៏បានប្រគល់សាកឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯសម្ភារៈវត្ថុតាងក្រុមគ្រួសារបានសុំយកទៅប្រើប្រាស់។

   សមត្ថកិច្ចសំណូមពរឲ្យអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៦២ មេត្តាបង្កើនការប្រុងប្រយ័ត្ន ព្រោះផ្លូវបានរងការខូចខាតជាច្រើនកន្លែងដោយសារកត្តា ជំនន់ទឹកភ្លៀង៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម