Thursday, December 12, 2024
Header Banner

រដ្ឋបាលខេត្តព្រះវិហារ រៀបចំបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ២ថ្ងៃ ទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាង៥ម៉ឺននាក់

ខេត្តព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំព្រឹត្តិការណ៍«បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា និងនៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកាឆ្នាំ២០២៤ នៅបរិវេណទំនប់៩៥ ស្ថិតនៅភូមិទំនប់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិប្រមាណជាជាង៥ម៉ឺននាក់។

ប្រជាពលរដ្ឋដែលបានមកទស្សនាការប្រណាំងទូកបានសម្តែងនូវការសប្បាយរីករាយ ដោយមានការកោតសរសើរខ្ពស់ចំពោះរដ្ឋបាលខេត្តព្រះវិហារ ដែលបានរៀបចំបង្កើតនូវព្រិត្តិការណ៌ការប្រណាំងទូក ង នេះឡើងដើម្បីបង្កឲ្យមានភាពសប្បាយរីករាយជូនពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឲ្យដឹងថា ទូកមានវត្តមានចូលរួមប្រកួតសរុបមានចំនួន៣៣ទូក ទូកផ្នែកស្រ្តីមានចំនួន ២ទូក នេះជាការប្រកួតប្រណាំងជាលក្ខណៈមិត្តភាព សាមគ្គីភាព ដើម្បីបង្កភាពសប្បាយរីករាយជូនពលរដ្ឋ ក៏ដូចជាមហាជនទូទៅ នាឱកាសអបអរពិធីបុណ្សអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលជាបុណ្សប្រពៃណីរបស់ជាតិដែលរដ្ឋបាលខេត្តព្រះវិហារ បានប្រារព្ធធ្វើឡើងចំនួន២ថ្ងៃគឺថ្ងៃទី០៩និងថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៤។
លោកបន្តថា ពិធីបុណ្យអ៊ុទូកឆ្នាំនេះមានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ មកទស្សនាកម្សាន្តមានចំនួនប្រមាណ៤០០០០ នាក់ ( គិតទាំងពេលយប់ )និងភ្ញៀវបរទេស ចំនួន ៤ នាក់ ។សរុបរយះពេល ២ ថ្ងៃគឺថ្ងៃទី៩និងថ្ងៃទី១០ខែវិច្ឆិកា មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកទស្សនាកម្សាន្តមានចំនួន ប្រមាណ ៥៣០០០នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន៤នាក់ ។លោកបញ្ចាក់បន្ថែមថា នៅក្នុងព្រិត្តិការណ៍បុណ្យអុំទូកកាលពីឆ្នាំ២០២៣ អ្នកមកទស្សនាកម្សាន្តមានចំនួនតែ ៩៥០០នាក់ប៉ុណ្ណោះ។

ឯកឧត្តម គីម រិទ្ធី បានថ្លែងថា ពិធីបុណ្យប្រណាំងទូកង បានបន្សល់ទុកជាប្រវត្តិសាស្ត្រ ដែលជាទំនៀមទំលាប់តរាងមក រហូតដល់បច្ចុប្បន្ន ពិធីនេះប្រារព្វឡើងក្នុង១ឆ្នាំម្ដង ដោយរំលឹកដល់បុព្វបុរសទ័ពជើងទឹក ដោយមេទ័ពសម័យមុន មុននិងចេញច្បាំងតាមផ្លូវទឹក ត្រូវរៀបចំសែនព្រេន បួងសួង សូមសុខសប្បាយមុននិងចេញច្បាំង។ឯកឧត្តមបន្តថា ព្រឹត្តិការណ៍«បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃនេះ គឺមានការប្រណាំងទូក បណ្តែតប្រទីប ការប្រគុំតន្ត្រី បាញ់កាំជ្រួច មានស្តង់បង្ហាញផលិតផលដាល់អំបុក ដុតក្រឡាន ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានកម្សាន្តយ៉ាងស្បាយរីករាយ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម