Thursday, December 12, 2024
Header Banner

២៥វិច្ឆិកា មន្ទីរពេទ្យកុមារអង្គរ បង្កើតយុទ្ធនាការរៃអង្គាសថវិកា “រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ”…

***ប្រសិនបើសប្បុរសជន ចង់បរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ សូមអានព័ត៌មានខាងក្រោមនឹងឃើញ QR CODE

ខេត្តសៀមរាប៖មន្ទីរពេទ្យកុមារអង្គរបានប្រកាសអំពីយុទ្ធនាការរៃអង្គាសថវិកា“រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” ដែលនឹងដំណើរការចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤។ យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសេវាកម្មរបស់មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់និងរបួសប៉ះទង្គិចនៅមន្ទីរពេទ្យកុមារអង្គរនិងជាពិសេសជាងនេះ គឺដើម្បីរៃអង្គាសថវិកា ចំនួន១៥០ ០០០ដុល្លារអាមេរិក ដើម្បីដំណើរការមជ្ឍមណ្ឌលទាំងមូលផងដែរ។

នៅក្នុងស្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៥ ខែវិច្ចិការ ឆ្នាំ២០២៤នេះ វេជ្ជបណ្ឌិត ឡេង ណារ៉ា វេជ្ជបណ្ឌិតវះកាត់នៃមន្ទីរពេទ្យកុមារអង្គរបានពន្យល់ថា គ្រោះថ្នាក់អាចកើតឡើងចំពោះកុមារគ្រប់ពេលវេលា ។ ប៉ុន្តែមរណៈភាព និងពិការភាពជាច្រើនអាចត្រូវបានចៀសវាងបាន ប្រសិនបើកុមារទទួលបានការថែទាំត្រឹមត្រូវនិងទាន់ពេលវេលា។ លោកបន្តថា កុមារដែលមកទទួលសេវានៅមន្ទីរពេទ្យកុមារអង្គរ ភាគច្រើនគ្មានកន្លែងណាទៀតត្រូវទៅនោះទេ។ យើងមិនអាចទុកពួកគេចោលបាននោះទេ។

យើងចាត់ទុកកុមារគ្រប់រូប ដូចកូនៗជាយើង។ក្នុងឆ្នាំ២០២៣ មន្ទីរពេទ្យកុមារអង្គរបានអភិវឌ្ឍ មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិចដំបូងបង្អស់របស់ខ្លួន។ មជ្ឈមណ្ឌលនេះគឺជាមជ្ឍមណ្ឌលឯកទេសដែលផ្តល់ការថែទាំ និងវះកាត់យ៉ាងទូលំទូលាយសម្រាប់អ្នកដែលមានជំងឺធ្ងន់ធ្ងរ និងរបួសប៉ះទង្គិចនានា។ មជ្ឈមណ្ឌលផ្តល់ជូននូវសេវាជាច្រើនដូចជា ការសង្គ្រោះបន្ទាន់ ព្យាបាលជំងឺធ្ងន់ធ្ងរ ការវះកាត់ ការព្យាបាលដោយចលនា អាហារូបត្ថម្ភ និងសេវាសង្គមកិច្ចវេជ្ជសាស្ត្រ។លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “មន្ទីរពេទ្យកុមារអង្គរគឺជាមន្ទីរពេទ្យសម្រាប់កុមារគ្រប់ៗរូប និងជាអនាគតរបស់យើងទាំងអស់គ្នា។ យើងនឹងបន្តរួមចំណែក ដើម្បីអភិវឌ្ឍន៍ សេវាថែទាំសុខភាពដ៏មានសារៈសំខាន់ ជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រត្រឹមត្រូវ ដើម្បីឱ្យកុមារគ្រប់រូប អាចទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព”។ លោកបន្តថា មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិចរបស់មន្ទីរពេទ្យកុមារអង្គរ ផ្តល់ការថែទាំនិងវះកាត់ដល់កុមារដែលមានរបួសប៉ះទង្គិច ឬជំងឺដែលគំរាមកំហែងដល់អាយុជីវិត រួមមានអ្នកជំងឺដែលមកពីគ្រោះថ្នាក់ដូចជាការដួល ធ្លាក់ពីទីខ្ពស់ គ្រោះថ្នាក់ចរាចរណ៍ និងរលាកធ្ងន់ធ្ងរ។

នៅឆ្នាំ ២០២៤នេះ យើងរំពឹងថានឹងផ្តល់សេវាព្យាបាល និងវះកាត់ ឱ្យកុមារបានប្រហែល ១ ០៦៨នាក់ សង្គ្រោះជីវិតដល់កុមារដែលមានជំងឺធ្ងន់ ចំនួន ១ ៤៧៨នាក់ និងសង្គ្រោះបន្ទាន់ដល់កុមារចំនួន ១ ៧២២នាក់”។ប្រទេសកម្ពុជាមានមន្ទីរពេទ្យមួយចំនួន ដែលផ្ដល់ការព្យាបាលដល់កុមារដែលមានរបួសប៉ះទង្គិចនិងជំងឺធ្ងន់ធ្ងរផងដែរ។ សម្រាប់មន្ទីរពេទ្យកុមារអង្គរ យើងផ្តោតសេវាឯកទេសរបស់ខ្លួនដោយមានគ្រូពេទ្យឯកទេសផ្នែកវះកាត់ផ្ដោតជាពិសេសលើកុមារ និងវ័យជំទង់ (១៦ដល់ ១៨ឆ្នាំ) និងមានបំពាក់ដោយឧបករណ៍ទំនើបៗ។ មន្ទីរពេទ្យក៏ផ្តល់នូវសេវាគាំទ្របន្ថែមទៀត ដូចជាជំនួយផ្នែកអាហារូបត្ថម្ភ ផ្នែកសង្គមកិច្ចវេជ្ជសាស្រ្ដនិងការព្យាបាលដោយចលនា ដែលទាំងអស់នេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័សរបស់កុមារ។មន្ទីរពេទ្យកុមារអង្គរសង្ឃឹម និងសូមអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុន អាជីវកម្ម សិល្បៈករ និងប្រជាជនទាំងក្នុងនិងក្រៅប្រទេស ទាំងអស់គ្នានឹងជួយគាំទ្រ ក៏ដូចជាបរិច្ចាគដល់យុទ្ធនាការរៃអង្គាសថវិកា “រួូមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” និងជួយពួកយើងកសាងអនាគតដ៏ត្រចះត្រចង់ និងមានសុខភាពល្អសម្រាប់កុមារកម្ពុជា។សូមបញ្ចាក់ថា មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់សេវាសុខភាពកុមារ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់ ផ្តល់ការអប់រំបង្ការសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និង អប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។ ជាទូទៅមន្ទីរពេទ្យកុមារអង្គរ ទទួលពិនិត្យ ព្យាបាល ថែទាំកុមារប្រមាណ ៣០០ ទៅ៤០០នាក់ ក្នុងមួយថ្ងៃៗ និងត្រូវការជំនួយ ប្រមាណ ៦លានដុល្លារ ជារៀងរាល់ឆ្នាំដើម្បីដំណើរការមន្ទីរពេទ្យ និងសកម្មភាពអប់រំនានា៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម