Thursday, December 12, 2024
Header Banner

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ អញ្ជើញបិទវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ដល់ជួរទ័ពដល់យោធិននៃកងរាជអាវុធហត្ថជ្រើសរើសថ្មី

ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រីកង​ សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី។

   ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការ បានផ្ដាំផ្ញើដល់ប្អូនៗ ជាយោធិនជ្រើសរើសថ្មី ត្រូវបន្តប្រឹងប្រែងរៀនសូត្រហ្វឹកហាត់ ស្វែងយល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត និងត្រូវប្រកាន់ខ្ជាប់នូវវិន័យ ត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីបម្រើការងារជូនអង្គភាព និងប្រជាពលរដ្ឋ។

   នៅក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ នាយ នាយរងកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងសិក្ខាកាម នៃកងរាជអាវុធហត្ថ ជ្រើសរើសថ្មីផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម