Tuesday, February 11, 2025
Header Banner

ក្រុមក្មេងទំនើងកែឆ្នៃសុីមាំងបង្ករសម្លេងរំខាន ពលរដ្ឋ ត្រូវបានកម្លាំងនគរបាលខេត្ដសៀមរាប ឃាត់យកមកអប់រំ

ខេត្តសៀមរាប៖កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ឃាត់ម៉ូតូចំនួន១២គ្រឿង ពាក់ពន្ធ័ការកែឆ្នៃសុីមាំងបង្ករសម្លេងរំខាន និងការកែឆ្នៃខុសលក្ខណះបច្ចេកទេស ដោយបានយកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យធ្វើការដោះដូរនិងកែតម្រូវឱ្យបានដូចដើមវិញ(ដោយពុំមានការផាកពិន័យ)។

ពលរដ្ឋនៅខេត្តសៀមរាប បានបង្ហាញពីការគាំទ្រ ចំពោះចំណាត់ការរបស់នគរបាលចរាចរណ៍ផ្លូវគោក ដែលបានចុះឃាត់និងនាំយកម៉ូតូបំពាក់បំពង់សុីមាំងឮសំឡេងខ្លាំងៗទាំងនេះ មកធ្វើកិច្ចសន្យាអប់រំ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ១០មករា ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ នគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នេះថា អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប មន្រ្តីនគរបាលប្រចាំការតាមគោលដៅចរាចរណ៍ផ្លូវគោកទាំងអស់ នឹងបន្តរឹតបន្តឹងការត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបសកម្មភាពទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព៕ដោយ៖វិរះ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម