ខេត្តសៀមរាប៖នគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២៥នេះថា ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការគ្នាស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងចំនួន២ក្រុមដែលបង្កហិង្សាកាប់គ្នានៅក្នុងក្រុងសៀមរាប បានចំនួន៩នាក់ជាបន្តបន្ទាប់ យកទៅសួរនាំដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបន្តថា នៅវេលាម៉ោង២៤ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ មានករណី អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់នឹងដាវ ) កើតហេតុនៅត្រង់ចំណុចផ្លូវសុខសាន្ត ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បង្កឡើងដោយក្មេងទំនើងចំនួន០១ក្រុម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងខេត្តសៀមរាបទាំងមូល។-បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់មន្រ្តីក្រោមឱវាទ ឱ្យចុះធ្វើការស្រាវជ្រាវភ្លាមៗ។ -នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កម្លាំងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងចំនួន០២ករណី រហូតដល់ធ្វើការនាំខ្លួនជនសង្ស័យបានចំនួន០៩នាក់ ដែលពាក់ព័ន្ធនឹងករណីខាងលើនេះ+ករណី១ : (ក្មេងទំនើង) ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់នឹងដាវ ) កើតហេតុនៅវេលាម៉ោង២៤ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវសុខសាន្ត ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។-ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់៖១-ឈ្មោះ តែង សុវឌ្ឍនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ( ប្រវត្តិទោសពីមុន គ្មាន ) ។២-ឈ្មោះ ចែម ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ គ្មាន មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ( ប្រវត្តិទោសពីមុន គ្មាន ) ។៣-ឈ្មោះ សៅ សីហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ( ប្រវត្តិទោសពីមុន គ្មាន ) ។៤-ឈ្មោះ ភើយ វិចិត្រ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ( ប្រវត្តិទោសពីមុន គ្មាន ) ។៥-ឈ្មោះ ទេព ណារិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិកហាងថតរូប មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ( ប្រវត្តិទោសពីមុន គ្មាន ) ។៦-ឈ្មោះ សន វល័ក្ខ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ( ប្រវត្តិទោសពីមុន គ្មាន )។
សមត្ថកិច្ចបន្ថែមថា នៅវេលាម៉ោង២៤ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ជនសង្ស័យទាំង០៦នាក់ខាងលើ បានធ្វើសកម្មភាពប្រដាប់ដោយដាវចំនួន០១ដើម និងមួកសុវត្ថិភាព វ៉ៃ និងកាប់ទៅលើជនរងគ្រោះឈ្មោះ ផន ឈុនលី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិ នៅចំណុចផ្លូវសុខសាន្ត ត្រូវចំខ្នងចំនួន០១កន្លែង និងពកក្បាល ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យទាំង០៦នាក់ខាងលើ បានគេចខ្លួន ។ បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ កម្លាំងសមត្ថកិច្ចយើង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់យកមកធ្វើការសាកសួរ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៦នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនទាំង០៦នាក់ ពិតជាបានធ្វើសកម្មភាពប្រដាប់ដោយដាវចំនួន០១ដើម និងមួកសុវត្ថិភាព វ៉ៃ និងកាប់ទៅលើជនរងគ្រោះ ដែលកំពុងអង្គុយផឹកស៊ី ត្រង់ចំណុចម្តុំផ្លូវសុខសាន្ត ពិតប្រាកដមែន ចំពោះដាវដែលធ្វើសកម្មភាព ក្រោយពេលកើតហេតុ គឺពួកខ្លួន បោះចោលក្នុងទឹកស្ទឹងបាត់ហើយ មូលហេតុដោយសារក្រុមជនរងគ្រោះ មានទំនាស់ជាមួយបក្ខពួករបស់ខ្លួន ។+យើងបានធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យទាំង ០៦នាក់ខាងលើ ជាលទ្ធផល វិជ្ជមាន ចំនួន០២នាក់ មានឈ្មោះ ចែម ផាន់ណា និងឈ្មោះ ឈ្មោះ តែង សុវឌ្ឍនា ។+បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធី ច្បាប់ ។ +ករណីទី២ : (ក្មេងទំនើង) ផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត កើតហេតុនៅវេលាម៉ោង០២ និង០០នាទីអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។+ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ ១-ឈ្មោះ សំបូរ ណារះ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ គ្មាន មានស្រុកកំណើតភូមិត្រពាំងក្រញ៉ូង ឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តិទោសពីមុន គ្មាន ) ។២-ឈ្មោះ សាន់ វុដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សន្តិសុខ មានស្រុកកំណើតនៅភូមិត្រពាំងវែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តិទោសពីមុន គ្មាន ) ។៣-ឈ្មោះ ឡក លុច ហៅ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតភូមិដំណាក់ខ្ចារ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ន ភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តិទោសពីមុន គ្មាន )។ដំណើររឿង៖ នៅវេលាម៉ោង០២ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការល្បាតក្នុងភូមិសាស្រ្ត ក្រុងសៀមរាប ដល់ចំណុចជិតស្ពានអាងក្រពើ ក៏បានប្រទះឃើញជនសង្ស័យចំនួន០៣នាក់ គួរឱ្យសង្ស័យ ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ជនសង្ស័យទាំង០៣នាក់ ដើម្បីធ្វើការឆែកឆេរ ហើយក៏បានរកឃើញកាំបិតចំនួន០១ដើម ដែលជនសង្ស័យទាំង០៣នាក់ខាងលើ ដាក់មកតាមខ្លួន បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងធ្វើការនាំខ្លួនយកមកសាកសួរ៖តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣នាក់ខាងលើ បានឆ្លើយសារភាពថា នៅវេលាម៉ោង២៤ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ពួកខ្លួនទាំង០៣នាក់ ពិតជាបានយកកាំបិតចំនួន០១ដើម ដាក់តាមខ្លួន ហើយជិះម៉ូតូចំនួន០១គ្រឿង ចូលមកក្នុងក្រុងសៀមរាប ដើម្បីតាមរកគូរទំនាស់សងសឹក ដែលមានទំនាស់ជាមួយពួកខ្លួន នៅពេលជិះម៉ូតូរកគូរទំនាស់មិនឃើញ រហូតដល់ម៉ោង០២ និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល ពួកខ្លួនបាន នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដល់ចំណុចជិតស្ពានអាងក្រពើ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់និងឆែកឆេររកឃើញកាំបិត ០១ដើម ដែលពួកខ្លួនដាក់តាមខ្លួន និងនាំខ្លួនយកមកសាកសួរតែម្តង ។ +យើងបានធ្វើតេស្តរកសារធាតុញៀន លើជនសង្ស័យ ទាំង០៣នាក់ខាងលើ ជាលទ្ធផល អវិជ្ជមានទាំង០៣នាក់ ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធី ច្បាប់។
សូមរំលឹកផងដែរថា ករណីក្មេងទំនើងក្នុងខេត្តសៀមរាបមួយរយៈនេះឃើញថាឲ្យតែងើបឡើងគឺសមត្ថកិច្ចនគរបាលខេត្តសៀមរាប បង្ក្រាបទាន់ពេលវេលា រហូតដល់ឫសគល់តែម្ដង។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក៏បានផ្ដាំផ្ញើដល់ក្មួយៗនិងប្អូនៗដែលជាយុវជនទំពាំងស្នងឬស្សី ទាំងអស់គួរប្រឹងប្រែងរៀនសូត្រកុំដើរលេងផ្ដេសផ្ដាសនាំឲ្យមានទុក្ខដល់គ្រួសារនិងសង្គមជាតិ។ហើយកុំនិយាយថាស្ដាយក្រោយឲ្យសោះចំពោះអនាគតរបស់ខ្លួន នៅពេលដែលប្អូនៗឈានជើងទៅប្រឡូកក្នុងក្រុមក្មេងទំនើងដែលសង្គមជាតិ កំពុងស្អប់ខ្ពើមនោះ ហើយសមត្ថកិច្ចក៏មិនលើកលែងដែរនៅពេលប្អូនៗប្រព្រឹត្តិខុសច្បាប់៕ដោយ៖អង្គរផ្លាសញ៉ូស