ខេត្តសៀមរាប ៖នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលយាង បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលយាង នៃអធិការដ្ឋាននគរបាលស្រុកពួក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ក្នុងនោះផងដែរក៏មានការចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកមេឃុំ-ភូមិ លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីដែលពាក់ព័ន្ធផងដែរ ៕ដោយ៖AFN