Saturday, August 15, 2026
Header Banner

នគរបាលស្រុកជីក្រែង បានចុះបង្ក្រាប កន្លែងជល់មាន់ស្រស់មួយកន្លែងទៅតាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ

ខេត្តសៀមរាប៖កម្លាំងនគរបាលស្រុកជីក្រែង បានចុះបង្ក្រាប ល្បែងស៉ីសងខុសច្បាប់ (ជល់មាន់ស្រស់)មួយកន្លែងទៅតាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ។រីឯម្ចាស់ទីតាំងនិងអ្នកលេងរត់គេចខ្លួន ខណៈសមត្ថកិច្ចចុះទៅដល់ទីតាំង។ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅព្រេឹកនៅថ្ងៃទី១៥ខខែសីហាឆ្នាំ២០២៦ត្រង់ចំណុចដីទុកចោល ភូមិ បេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។


  លោកវរសេនីយ៍ឯក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា ដោយលើប្រភពព័ត៌មានពីហ្វេសបុក បានសរសេរ “ល្បីថា ខាងស្រុកជីក្រែង សៅរ៍អាទិត្យ ១៥.១៦ នេះល្បែងមាន់ជល់ ភ្នាល់ដាក់ប្រាក់ធំៗណាស់ មើលការទទួលខុសត្រូវដោយឈ្មោះសល់គ្រប់ទឹកហើយបើអញ្ចឹងមែននោះ?”។

  លោកបន្តថា ក្រោយពីទទួលបានព័ត៌មាននិងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប  ភ្លាម យើងបានចាត់កម្លាំងចុះបង្រ្កាបបានទាន់ពេល។លោកបន្តទៀតថា លទ្ធផលបង្ក្រាប បានរួមមានល្បែងសុីសង(មាន់ជល) 0១កន្លែង ត្រង់ចំណុចដីទុកចោល ដោយសារក្រុមអ្នកជល់មាន់បានដឹងខ្លួនបានរត់គេចតាមវាលស្រែអស់ ដោយបន្សល់ទុកវត្ថុតាងដូចខាងក្រោម+ដកហូតវត្ថុតាង-សង្វៀនស៊ុមាន់ចំនួន០១-កៅអីចំនួន១៣កៅអី-ម៉ូតូ១គ្រឿង។ចំពោះឈើរនាំងសម្រាប់ដាក់ស៊ុមាន់យើងបានដុតបំផ្លាញចោលនៅកន្លែងកើតហេតុ។-ដោយ ឡែក ឈ្មោះសល់ យើងកំពុងស្រាវជ្រាវដើម្បីសួរនាំ៕ដោយ៖កវីជាយដែន


ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម