ខេត្តសៀមរាប៖តំណាងគ្រួសាររងគ្រោះលោកថាន់ ថង និងរ៉ាក់ ផល្លា បានដង្ហោយរកភាពយុត្តិធម៌ពីអាជ្ញាធរពាក់ព័ន្ធ និងសារព័ត៌មាន ត្បិត កាលពីអំឡុងចុងខែកក្កដាឆ្នាំ២០២៦គាត់បានឃាត់ក្រុមអ្នកកាប់ឈើនៅលើទួលព្រៃវែង ដែលជាដីរបស់គាត់ តាមការសួរនាំទៅ ក្រុមអ្នកកាប់ឈើ ឈ្មោះ ពៅ វិត រស់ នៅភូមិត្រពាំង ស្វាយ ឃុំ ស្វាយលើ បានប្រាប់ថា ពួកគេមកកាប់ឈើនេះគឺមានស្ត្រីម្នាក់ឈ្មោះភាន់ សៀម រស់នៅភូមិត្រពាំងស្វាយ និងប្តីចុង ឈ្មោះ ស្រី ឡិច រស់នៅភូមិ អង្កាញ់ ឃុំ ស្វាយលើ ដែលជាអ្នកមានដីជាប់ព្រំជាមួយគាត់អោយគាត់មកកាប់ នឹងអារឈើនៅទីនោះយ៉ាងអាណាធិបតី ប្តីប្រពន្ធទាំងពីរនាក់នេះ បានលួចកាត់ឈើ និងដុតខ្ទមរបស់ជនរងគ្រោះ មានវីដេអូជាភស្តុតាង។

បន្ទាប់ពីសួរនាំរួចពួកគាត់បានប្រគល់ទាំងមនុស្សនិងគោយន្តឲ្យទៅលោកមេភូមិ ដើម្បីធ្វើកិច្ចសន្យាអប់រំ ឥឡូវនេះក្រុមគ្រួសារជនរងគ្រោះកើតទុក្ខមិនសុខចិត្ត ស្នើសុំអាជ្ញាធរ ភូមិ ឃុំ ស្រុក ចាត់វិធានការតាមផ្លូវច្បាប់ បុគ្គលទាំងពីរនាក់ជាប្តីប្រពន្ធត្រូវទទួលខុសត្រូវ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ សងជាលុយ ឬ ត្រូវទទួលទោស ជាប់ពន្ធនាគារ តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាដែលចែងជាធរមាន ។ ក្រោយចាប់អ្នកកាប់ឈើ រួចមកក៏មានសារព័ត៌មានមួយបានចុះផ្សាយដោយមិនបានសួរនាំម្ចាស់ដីដែលមានប្លង់ និងអាជ្ញាធរមូលដ្ឋានទេ បែជាចោទប្រកាន់ថា ពួកគាត់ជាអ្នកកាប់ឈើទៅវិញ។

សូមជម្រាបថា ការចុះផ្សាយកាលពីថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៦ ក្រោមចំណងជើងថា… អុញៗ..នោះ….ផ្ទុះកក្រើកពេញបណ្ដាញសង្គមទៀតហើយនៅខេត្តសៀមរាប «តើច្បាប់ស្រុកខ្មែរ លែងមានឥទ្ធិពលហើយមែនទេ? ព្រហើនខ្លាំងណាស់! បុគ្គល ៤ នាក់បងប្អូន ហ៊ាននាំគ្នាកាប់បំផ្លាញព្រៃរដ្ឋធ្វើជាកម្មសិទ្ធិ ស្រែកឡូឡាឌឺដងដាក់អ្នកកាសែត ឯមន្ត្រីព្រៃឈើស្រុកស្វាយលើ បែរជាធ្វើការបែបលំៗ គ្មានសមត្ថភាពបង្ក្រាបទៅវិញ!» ។


តំណាងគ្រួសាររងគ្រោះខាងលើ បានលើកឡើងទៀតថា ពាក់ព័ន្ធករណីនេះក្រុមគ្រួសាររងគ្រោះ ស្នើដល់អ្នកសារព័ត៌មានខាងលើ ដែលបានផ្សាយមួលបង្កាច់ បំផ្លើសការពិត ដោយស្នើឲ្យចុះមកដល់ទីតាំងផ្ទាល់ ហើយសម្ភាសន៍មេភូមិ, មេឃុំ(អាជ្ញាធរមូលដ្ឋាន) អោយបានច្បាប់លាស់សិនមុននឹងផ្សាយ ព្រោះប៉ះពាល់កិត្តិយសពួកគាត់យ៉ាងធ្ងន់ធ្ងរ។ ត្បិតអីដីរបស់ពួកគាត់មានច្បាប់ទម្លាប់ពីភូមិឃុំ ហើយដីទួលព្រៃវែង នេះជាដីកេរ្តិ៍ដែលឪពុកម្តាយបានអាស្រ័យផលតាំងពីយូរយាណាស់មកហើយ ។


ជាងនេះទៅទៀតសារព័ត៌មានបានធ្ចើការផ្សាយខុសការពិតថា ពួកគាត់កាប់បំផ្លាញដីព្រៃរបស់រដ្ឋនៅភ្នំបង្កួយ ។ តាមពិតភ្នំបង្គួយនេះដែលមានផែនទីស្ថិតក្នុងភូមិត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។ អង្គសារពត៌មានបានចុះពិនិត្យមើលទីតាំងដីរបស់ពួកគាត់ ពួកគាត់បានអាស្រ័យផលខាងលើដីនៅក្នុងភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ឯណេះសោះចម្ងាយពីគ្នាជិត ១ គឺឡូទៅហើយ ។ ហើយដីនេះស្ថិតនៅទីតាំងចែងម៉ែង និងលើទូលព្រៃវែងនោះជាដីរបស់ពួកគាត់ដែរ ដែលមានប្លង់និស្សិតបានវាស់វែងត្រឹមត្រូវក្នុងឆ្នាំ ២០១៣ ព្រមទាំងមានប្លង់ភូមិ ឃុំ បញ្ជាក់លិខិតកាន់កាប់អាស្រ័យផល ឆ្នាំ ២០១៨ និង ២០១៩ ។ ពលរដ្ឋលើកឡើងទៀតថា សូមអាជ្ញាធរនិងសមត្ថកិច្ចជំនាញ ព្រមទាំងបងៗអ្នកសារព័ត៌មានមេត្តាចុះពិនិត្យដោយផ្ទាល់និងផ្ទៀងផ្ទាត់ប្លង់ដីនោះឡើងវិញផង។

ពាក់ព័ន្ធករណីនេះដែរ លោក មេភូមិញ៉ុក គី មេភូមិអង្កាញ់ ឃុំស្វាយលើ បានលើកឡើងថា ដីទួលព្រៃវែង នេះជាដីកេរ្តិ៍ដែលឪពុកម្តាយរបស់ពួកគាត់ ឈ្មោះ រ៉ាក់ សុឃី ,រ៉ាក់ សុខៃ ,រ៉ាក់ ផល្លា និងរ៉ាក់ រ៉ាក់ ផល្លី បានអាស្រ័យផលតាំងពីយូរយាណាស់មកហើយ ហើយឈ្មោះថាន ថង ជាបងថ្លៃនិងបងប្អូនគេ មានលិខិតបញ្ជាក់កាន់កាប់ដី ពីអាជ្ញាធរភូមិឃុំផងដែរ។លោកបញ្ចាក់ទៀតថា ដីនោះមិនស្ថិតនៅភ្នំបង្កួយដូចការលើកឡើងរបស់សារព័ត៌មាននោះទេ គឺនៅទួលព្រៃវែង ស្ថិតក្នុងភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។លោកមេភូមិស្នើដល់អ្នកសារព័ត៌មាន គួរផ្សាយពីការពិត កុំផ្សាយប៉ះពាល់កិត្តិយស អ្នកស្លូតត្រង់ដោយគ្មានមូលដ្ឋានត្រឹមត្រូវ ហើយត្រូវសួរនាំអាជ្ញាធរឲ្យបានច្បាស់លាស់មុននឹងផ្សាយ។ស្រដៀងគ្នានេះដែរ លោកព្រឹក អ៊ឹម អនុភូមិឆេះចាន ឃុំស្វាយលើ បានឲ្យដឹងថា ពលរដ្ឋចំនួន៤គ្រួសារខាងលើដែលមានឈ្មោះឈ្មោះ រ៉ាក់ សុឃី ,រ៉ាក់ សុខៃ ,រ៉ាក់ ផល្លា និងរ៉ាក់ រ៉ាក់ ផល្លី បានអាស្រ័យផលតាំងពីយូរយាណាស់មកហើយ ហើយឈ្មោះថាន ថង ជាបងថ្លៃនិងបងប្អូន គេមានលិខិតបញ្ជាក់កាន់កាប់ដី ពីអាជ្ញាធរភូមិឃុំផងដែរ។
លោកអៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានប្រចាំខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០២៦នេះថា ករណីនេះគាត់ឃើញមន្ត្រីរដ្ឋបាលព្រៃឈើចុះធ្វើការរឿងនេះដែរ។ប៉ុន្តែប្រសិនបើមានរឿងមិនទាន់ច្បាស់លាស់គាត់នឹងឲ្យមន្ត្រីជំនាញចុះស្រាវជ្រាវម្តងទៀត ដើម្បីធ្វើយ៉ាងណាឲ្យមានភាពយុត្តិធម៌ទាំងសងខាង៕ដោយ៖AFN





