Thursday, September 3, 2026
Header Banner

មេអាវុធហត្ថខេត្តសៀមរាប ជំរុញកម្លាំងអាវុធហត្ថស្រុកបន្ទាយស្រី ពង្រឹងវិន័យ និងបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាព

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានជំរុញឱ្យកម្លាំងអាវុធហត្ថស្រុកបន្ទាយស្រី បន្តពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសគ្រឿងញៀន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំប្រតិភូទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពការងារ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងដំណើរចុះពិនិត្យនេះ គណៈប្រតិភូបានត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច វឌ្ឍនភាពការងារ ការគ្រប់គ្រងកម្លាំង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កន្លែងស្នាក់នៅ កន្លែងធ្វើការ និងការផ្គត់ផ្គង់ជីវភាពរស់នៅរបស់កងកម្លាំង ព្រមទាំងការត្រៀមលក្ខណៈអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ និងបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា។

លោកក៏បានផ្តាំផ្ញើដល់មេបញ្ជាការ និងមន្ត្រីអាវុធហត្ថស្រុកបន្ទាយស្រី ឱ្យបន្តខិតខំបំពេញភារកិច្ច បង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ដោយមន្ត្រីនគរបាលយុត្តិធម៌មិនត្រូវមានមនោសញ្ចេតនាជាមួយជនល្មើស និងមិនត្រូវពាក់ព័ន្ធនឹងបទល្មើសណាមួយឡើយ។ ទន្ទឹមនោះ ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងក្ដោបព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម