Saturday, April 20, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ពិតជាអស្ចារ្យមែន យុវតីវ័យ១៦ឆ្នាំក្លាយជានាយករដ្ឋមន្ត្រីប្រទេស ហ្វាំងឡង់

អន្តរជាតិ៖ពិតជាអស្ចារ្យមែន យុវតីវ័យទើបតែ១៦ឆ្នាំម្នាក់មានក្តីរំភើបរយៈពេល២៤ម៉ោងនៅពេលដែលនាងក្លាយជានាយករដ្ឋមន្រ្តីប្រទេសហ្វាំងឡង់ត្រឹមមួយថ្ងៃ។ Aava Murto ត្រូវបានប្រគល់តំណែងនេះដោយលោកស្រីនាយករដ្ឋមន្រ្តី Sanna Marin ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ Girls Takeover របស់អង្គការ Plan International កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២០នេះ។

យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា​ ក្មេងជំទង់មកពីភូមិ Vaaksy រូបនេះបានចំណាយពេលពេញមួយថ្ងៃនៃតំណែងនាយករដ្ឋមន្ត្រីរបស់នាងដើម្បីជំរុញឲ្យសមាជិកសភាហ្វាំងឡង់ផ្តល់អំណាចដល់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យាដោយប្រាប់ពួកគេថា “នៅលើផែនដីនេះ មិនទាន់មានកន្លែងណាសម្រេចបានសមភាពយេនឌ័រពិតប្រាកដនៅឡើយទេ”។ ក្នុងសុន្ទរកថា Aava បាននិយាយថា នាងមិនប្រាថ្នាឈរនៅចំពោះមុខរដ្ឋមន្ត្រីទេប៉ុន្តែក្មេងស្រីនៅជុំវិញពិភពលោកកំពុងរងការគំរាមកំហែងពីទិសដៅដ៏គួរឲ្យភ័យខ្លាច។ នាងប្រាប់ពួកគេថា “ការសន្មតតាមលំនាំដើមគឺថា ក្មេងប្រុសត្រូវគេចាប់អារម្មណ៍និងមានជំនាញខាងបច្ចេកវិទ្យាច្រើនជាងក្មេងស្រី។ ទោះបីជាយ៉ាងណាក៏ដោយ ការពិត ស្ត្រីវ័យក្មេងជាច្រើនត្រូវបានគេទុកមួយឡែកហើយភ័យខ្លាចថា នឹងត្រូវបានគេដកចេញហើយរើសអើងខណៈស្ត្រីផ្សេងទៀតទទួលរងការយាយីតាមអ៊ីនធើណិត”។ នាងនិយាយថា ស្ត្រីវ័យក្មេងដែលកំពុងរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍគឺស្ថិតក្នុងស្ថានភាពងាយរងគ្រោះបំផុត។ នាងអះអាងថា “ជាញឹកញាប់ ក្មេងស្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានគេដកចេញពីជំនាញឌីជីថលនិងចំណេះដឹងដែលអាចធ្វើឲ្យពួកគេមានអនាគតកាន់តែល្អនិងមានសុវត្ថិភាព”។ នេះជាព្រឹត្តិការណ៍ Girls Takeover លើកទី៤នៅក្នុងប្រទេសហ្វាំងឡង់។ ព្រឹត្តិការណ៍នេះផ្តោតសំខាន់ទៅលើស្ថាប័ននិងក្រុមហ៊ុននានាដែលមានជំហរលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យបច្ចេកវិទ្យា។ ហ្វាំងឡង់ត្រូវបានគេស្គាល់ថាមានកំណត់ត្រាសិទ្ធិនារីដ៏ល្អខណៈរដ្ឋាភិបាលចម្រុះរបស់ប្រទេសនេះត្រូវបានបង្កើតឡើងដោយគណបក្សចំនួន៥ដែលមានមេដឹកនាំជាស្ត្រី៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម