Friday, April 26, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលខេត្តសៀមរាប ចុះបង្រ្កាបក្មេងទំនើង នៅតាមមាត់ស្ទឹងសៀមរាប ចំនួន១៥នាក់យកមកអប់រំ

សៀមរាប៖កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការ ជាមួយនគរបាលអន្តរាគមន៍នៃស្នងការដ្ឋានខេត្តសៀមរាប ចុះបង្រ្កាបក្មេងទំនើងដើរលេងដាច់យប់ដេក នៅតាមមាត់ស្ទឹងសៀមរាប បានចំនួន១៥នាក់យកមកអប់រំ។ ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង០០និង២០នាទីរំលងអាធ្រាតចូលថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២០ចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង ភឹងចិន្តារ៉េត ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ទើប រូបលោកបានសហការល្បាត ជាមួយកម្លាំងការិយាល័យនគរបាលការពារនិងអន្តរាគមន៍ បានល្បាតក្នុងភូមិសាស្រ្ត ក្នុងសង្កាត់ធំៗទាំង បួន ក្នុងក្រុងសៀមរាប និង បានចុះប្រមូលជនទំនើងដើរដេកនិងគ្មានសណ្តាប់ធ្នាប់ដែលប្រមូលផ្ដុំគ្នា នៅតាមសួនច្បារបឹងហ្កាឡូ នៅតាមមាត់ស្ទឹង បានចំនួន០២ក្រុម ស្មើនិង១៥នាក់ក្រុមទី១ .១.ឈ្មោះ លឹតលីឆាតផោយងាមសែង ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ ។- ២.ឈ្មោះ ជា រ៉ាភី ភេទប្រុស អាយុ១៥ ឆ្នាំ ទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។- ៣.ឈ្មោះ វ៉ាត់ សេរីវឌ្ឍនាភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។- ៤.ឈ្មោះ ណារិន សុផារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។- ៥.ឈ្មោះ ជី សាមាយ ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅភូមិត្រៀក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ មិនពិតប្រាកដ។- ៦.ឈ្មោះ ចក់ លាងម៉េង ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។- ៧.ឈ្មោះ លី វាសនា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។- ៨.ឈ្មោះយ៉ា អារីហ្វីន(ឥស្លាម) ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។ – ៩.ឈ្មោះលី ចាន់ ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។- ១០.ឈ្មោះ គីយ៉ូមរីកា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។- ១១.ឈ្មោះ ជាតិ កុសល ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។ +ក្រុមទី២- ១.ឈ្មោះ ស៊ុន តុលា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។ – ២.ឈ្មោះគង់ មាក់ ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។- ៣.ឈ្មោះប៉ុន សុភី ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ ។-៤.ឈ្មោះ សៀងសែប ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ។លោកបន្តថា ក្រោយពីការចុះបង្ក្រាបរួចហើយ លោកបានយកក្មេងទំនើងទាំង១៥នាក់ខាងលើមកធ្វើការសួរនាំ ឃើញថាពុំមានជាប់ពាក់ពន័្ធនិងបទល្មើសព្រហ្មទណ្ឌទេ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថាអវិជ្ជមានទាំងអស់។លោកបន្តថា យើងបានធ្វើកិច្ចសន្យាអប់រំលើកទី១ និងប្រគល់ជូនទៅអាណាព្យាបាលឲ្យយកទៅលំនៅដ្ឋានអប់រំបន្តវិញ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម