Thursday, November 21, 2024
Header Banner

នគរបាល​បញ្ជូនជនសង្ស័យ២នាក់ និងគ្រឿងញៀន២០០គីឡូ ទៅតុលាការខេត្តព្រះវិហារ

ព្រះវិហារ ៖កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យ២នាក់ និងគ្រឿងញៀន២០០គីឡូ ទៅតុលាករខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នេះបើតាមការអោយដឹងពី លោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿង ញៀន។ សូមរម្លឹកថា កាលពីនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដោយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញ (ក១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង នាយកដ្ឋានស៊ើបការនិងបច្ចេកទេស ដោយមានការសំរបសំរួលដឹកនាំ ពីឯកឧត្ដមព្រះរាជអជ្ញា នៃអយ្យកាអមសាលាដំបូង ខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរ គ្រឿងញៀនឆ្លងដែនតាមផ្លូវទឹក ។ ជាលទ្ធផលចាប់ខ្លួនជនសង្ស័ ២នាក់ ភេទប្រុសនិងចាប់យកវត្ថុតាងរួមមានសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់៣ (ឥណ្ឌា) ១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តព្រះវិហារចាត់ការបន្តតាមនីតិវិធីច្បាប់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម