Thursday, November 21, 2024
Header Banner

អង្គការWHO៖កំណើនមនុស្សស្លាប់ និងឆ្លង Covid-19​ ប្រចាំថ្ងៃនៅលើពិភពលោកកើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភ

អន្តរជាតិ៖លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះកំណើននៃការឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅទូទាំងពិភពលោក នៅតែបន្តកើនឡើងខ្ពស់ជាលំដាប់ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហានេះ វីរុសCovid-19 បានសម្លាប់មនុស្សថ្មីអស់ចំនួន៦៥៨៩នាក់ និងឆ្លងទៅមនុស្សថ្មីចំនួន២៦២ ៥៥៩នាក់ ដែលនេះបើយោងតាម CNN ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ ប្រទេសប្រេស៊ីលមានមនុស្សស្លាប់ប្រចាំថ្ងៃច្រើនជាងគេលើពិភពលោក គឺចំនួន១៣២២នាក់ សហរដ្ឋអាមេរិកមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន១២៩១នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន៩១៩នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ សូមបញ្ជាក់ជូនថា កំណើនមនុស្សស្លាប់សរុបដោយសារវីរុស Covid-19 បានកើនឡើងដល់ជាង៧១ម៉ឺននាក់ហើយ គឺចំនួន៧១០ ០៣៨នាក់ និងកំណើនមនុស្សឆ្លងវីរុសនេះសរុបបានកើនឡើងដល់ជិត១៩លាននាក់ គឺចំនួន១៨ ៩៥៦ ៦៣២នាក់ ខណៈដែលមនុស្សជាសះស្បើយពីវីរុសនេះ ក៏បានកើនឡើងដល់ជាង១២លាននាក់ដែរ គឺចំនួន១២ ១៤១ ៧៤៨នាក់នៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម